Connect with us

ព័ត៌មានអន្ដរជាតិ

UN ព្រួយបារម្ភខ្លាំង ខណៈរោងចក្រនុយក្លេអ៊ែរអ៊ុយក្រែន រងការបាញ់ផ្លោងជាថ្មី

បានផុស

នៅ

មានសេចក្តីរាយការណ៍អំពីការបាញ់ផ្លោងកាន់តែច្រើនលើរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia របស់ប្រទេសអ៊ុយក្រែន ខណៈទីក្រុងកៀវ និងមូស្គូ បានស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការវាយប្រហារនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភាគីនីមួយៗបាននិយាយថា មានការវាយប្រហារចំនួន១០លើក លើការិយាល័យ និងស្ថានីយ៍ពន្លត់អគ្គិភ័យនៃរោងចក្រថាមពលដ៏ធំបំផុតរបស់អឺរ៉ុប កាលពីថ្ងៃព្រហស្បតិ៍ទី១១ខែសីហា។

ស្របពេលជាមួយគ្នានោះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កំពុងប្រជុំដើម្បីពិភាក្សាអំពីស្ថានភាពនេះ ខណៈប្រធានអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់ខ្លួន គឺលោក Rafael Grossi បានព្រមានថា វាជាពេលវេលាដ៏លំបាកបំផុត។

ប្រធានអង្គការឃ្លាំមើលនុយក្លេអ៊ែរ លោក Rafael Grossi

ចំណែក អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ក៏បាននិយាយផងដែរថា វាអាចនាំទៅរកគ្រោះមហន្តរាយ។

អ៊ុយក្រែន​បាន​ព្រមាន​ថា រុស្ស៊ី​អាច​នឹង​បង្ក​ឧបទ្ទវហេតុ​នុយក្លេអ៊ែរ​ដ៏​អាក្រក់​បំផុត​ដល់​ពិភពលោក ​នៅ​រោងចក្រ​ដែល​ត្រូវ​រុស្សី​រឹបអូស​បានកាល​ពី​ដើម​ខែ​មីនា។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres

ទន្ទឹមនឹងនោះ សហរដ្ឋអាមេរិក បានអំពាវនាវឲ្យបង្កើតតំបន់គ្មានយោធា នៅជុំវិញរោងចក្រនេះ ហើយអ្នក​នាំពាក្យ​ក្រសួង​ការបរទេស​បាន​និយាយ​ថា “​ការ​ប្រយុទ្ធ​នៅ​ក្បែរ​រោងចក្រ​នុយក្លេអ៊ែរ​គឺ​មាន​គ្រោះថ្នាក់ និង​គ្មាន​ការ​ទទួល​ខុស​ត្រូវ​ទាល់តែសោះ”។

ទីតាំង និងតំបន់ជុំវិញរោងចក្រ នៅកណ្តាលឆៀងខាងកើតប្រទេសអ៊ុយក្រែន បានជួបប្រទះការបាញ់ផ្លោងកាលពីសប្តាហ៍មុន ដោយរុស្ស៊ី និងអ៊ុយក្រែនក៏បានចោទប្រកាន់គ្នាទៅវិញទៅមកផងដែរ ចំពោះការវាយប្រហារនោះ។

អ៊ុយក្រែននិយាយថា រុស្ស៊ីបានប្រែក្លាយទីតាំងនេះទៅជាមូលដ្ឋានយោធា ដោយបើកការវាយប្រហារពីទីនោះ ព្រោះដឹងថា កងកម្លាំងអ៊ុយក្រែនទំនងជាមិនអាចសងសឹកបាន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកវាយប្រហារមូលដ្ឋានកងទ័ពរុស្ស៊ី នៅ Crimea

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម