ព័ត៌មានអន្ដរជាតិ
ព្យុះចំនួន១០ទៀត នឹងវាយប្រហារប្រទេស វៀតណាម, អាចបង្កឲ្យបាក់ដី និងទឹកជំនន់ (មានវីដេអូ)
ព្យុះរហូតដល់ទៅ១០ ត្រូវបានគេព្យាករណ៍ថា នឹងវាយប្រហារសមុទ្រវៀតណាមខាងកើត ក្នុងរយៈពេលប៉ុន្មានខែទៀតនៃឆ្នាំ២០២២នេះ ដែលភាគច្រើននឹងកើតឡើងនៅក្នុងខែតុលា និងវិច្ឆិកា។

នាពេលថ្មីៗនេះ ឧបនាយករដ្ឋមន្ត្រី Le Van Thanh ប្រធានគណៈកម្មាធិការជាតិដឹកនាំការទប់ស្កាត់ និងគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ បានផ្ញើឯកសារទៅអាជ្ញាធរតាមខេត្ត ក្រុង ទាក់ទងនឹងការឆ្លើយតបចំពោះគ្រោះមហន្តរាយធម្មជាតិ នៅប៉ុន្មានខែចុងក្រោយនៃឆ្នាំនេះ។
ឯកសារនោះបានបញ្ជាក់ថា គ្រោះធម្មជាតិបានកើតឡើងម្តងហើយម្តងទៀតនៅក្នុងតំបន់ជាច្រើនចាប់តាំងពីដើមឆ្នាំមក ដែលបានបង្កការខូចខាតយ៉ាងខ្លាំងដល់អាយុជីវិត ទ្រព្យសម្បត្តិ និងផលិតកម្មរបស់អ្នកស្រុក។ ស្ថានភាពនឹងបន្តមានភាពស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន នៅក្នុងខែដែលនៅសល់នៃឆ្នាំ២០២២នេះ។

ដោយដកស្រង់ប្រភពពីមជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ឧតុនិយម ឯកសារនេះបាននិយាយថា ព្យុះប្រហែល៨ទៅ១០នឹងបោកបក់លើសមុទ្រវៀតណាមខាងកើត ហើយក្នុងនោះ មានព្យុះ ៥អាចប៉ះពាល់ដោយផ្ទាល់ដល់ដីគោករបស់ប្រទេសនេះ។
ភ្លៀងធ្លាក់នៅតំបន់ភាគខាងជើង កណ្តាល និងតំបន់ខ្ពង់រាបកណ្តាល នឹងមានកម្រិតខ្ពស់ជាងមធ្យម ដែលបង្កហានិភ័យខ្ពស់នៃជំនន់ទឹកភ្លៀង ការរអិលបាក់ដី និងការជន់លិច។

ដើម្បីបង្ការ និងឆ្លើយតបឲ្យបានត្រឹមត្រូវចំពោះគ្រោះមហន្តរាយធម្មជាតិនាពេលខាងមុខ ក៏ដូចជាជម្នះផលវិបាក លោក Thanh បានស្នើឲ្យគ្រប់មូលដ្ឋាន រៀបចំការត្រៀមលក្ខណៈចាំបាច់ ធ្វើបច្ចុប្បន្នភាពលើការវិវត្តនៃអាកាសធាតុ និងផ្តល់អាទិភាពដល់ការការពារអាយុជីវិតរបស់ប្រជាជន៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Tuoi Tre
ចុចអាន៖ ព្យុះ Lionrock កំពុងហោះសំដៅទៅ វៀតណាម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


