មនុស្សម្នាក់ស្លាប់បន្ទាប់ពីចាក់វ៉ាក់សាំងកូវីដ ពេលនេះមានការបកស្រាយ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

មនុស្សម្នាក់ស្លាប់បន្ទាប់ពីចាក់វ៉ាក់សាំងកូវីដ ពេលនេះមានការបកស្រាយ

Published

on

និយតករឱសថស្វីស Swissmedic បាននិយាយកាលពីថ្ងៃពុធទី៣០ខែធ្នូថា ខ្លួនមិនបានមើលឃើញទំនាក់ទំនងរវាងការស្លាប់របស់មនុស្សអាយុ៩១ឆ្នាំម្នាក់នៅក្នុងទីក្រុង Lucerne និងវ៉ាក់សាំងការពារជំងឺកូវីដ១៩ទេ។ និយតករបន្ថែមថា អ្នកស្លាប់គឺមានជំងឺច្រើនមុខមុនពេលចាក់ថ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

និយតករបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការបញ្ជាក់នានាដោយអាជ្ញាធរសុខាភិបាលក្រុងនិង Swissmedic បានកំណត់ថា ជាលទ្ធផលនៃការពិនិត្យមើលប្រវត្តិជំងឺ ការផ្សារភ្ជាប់គ្នារវាងការស្លាប់និងវ៉ាក់សាំងកូវីដ១៩គឺមិនទំនងនោះទេ។

Swissmedic បាននិយាយថា ជំងឺពីមុនៗនឹងត្រូវបានចុះក្នុងបញ្ជីមរណភាពថាជាមូលហេតុធម្មជាតិនៃការស្លាប់របស់បុគ្គលរូបនេះ។

ទីក្រុង Lucerne គឺជាកន្លែងចាក់វ៉ាក់សាំងកូវីដដំបូងបង្អស់នៅប្រទេសស្វីសកាលពីសប្តាហ៍មុនដោយថ្នាំបង្ការរបស់ក្រុមហ៊ុន Pfizer និងដៃគូអាល្លឺម៉ង់ BioNTech ត្រូវបានចាក់ដល់មនុស្សចាស់មុនគេ។

រហូតមកដល់ពេលនេះ ប្រទេសស្វីសបានទទួលវ៉ាក់សាំង Pfizer / BioNTech ចំនួន១០៧,០០០ដូសហើយរំពឹងថានឹងទទួលបាន២៥០,០០០ដូសក្នុងមួយខែដោយចាប់ផ្តើមពីឆ្នាំក្រោយទៅ។

ទោះបីជាយ៉ាងណាក៏ដោយ ទាំងទីក្រុង Lucerne និង Swissmedic មិនបានប្រាប់អំពីពេលវេលាដែលមនុស្សម្នាក់នោះទទួលវ៉ាក់សាំងនិងពេលដែលការស្លាប់បានកើតឡើងនោះទេ។ ភេទរបស់បុគ្គលម្នាក់នោះក៏មិនបញ្ចេញដែរ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ តៃវ៉ាន់បន្ថែមការទិញវ៉ាក់សាំងកូវីដ ក្រោយរកឃើញករណីឆ្លងវីរុសបម្លែងខ្លួនប្រភេទថ្មី

ចុចអាន៖ ក្រុមហ៊ុនចិន Sinopharm ប្រកាសថា វ៉ាក់សាំងកូវីដរបស់ខ្លួនមានប្រសិទ្ធភាពសឹង៨០ភាគរយ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services