ព័ត៌មានជាតិ
កម្ពុជា ស្នើរដ្ឋាភិបាលស្វីសបន្តជួយបញ្ចប់ការបោសសម្អាតមីនឱ្យអស់ត្រឹមឆ្នាំ ២០២៥
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈលោកទេសរដ្ឋមន្រ្តី លី ធុជ បានស្នើសុំឲ្យរដ្ឋាភិបាលស្វីសពិចារណាបន្តជួយគាំទ្រក្នុងការបញ្ចប់ការងារបោសសម្អាតមីនឲ្យអស់ក្នុងឆ្នាំ២០២៥ និងបន្តគាំទ្រដោះស្រាយហានិភ័យផ្សេងៗទៀតនៃសំណល់ជាតិផ្ទុះពីសង្រ្គាមក្រោយឆ្នាំ២០២៥ ស្របតាមផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥។

ការស្នើរបស់លោក លី ធុជ នាពេលនេះ ធ្វើឡើងក្នុងពិធីអបអរខួបអនុស្សាវរីយ៍ទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធស្វីស ជាមួយលោក Heinrich Schellenberg ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហព័ន្ធស្វីស ទទួលបន្ទុកអាស៊ីប៉ាស៊ីហ្វិក កាលពីថ្ងៃទី ០៣ ខែ កុម្ភៈ។
លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា រយៈពេល ៦០ ឆ្នាំនេះ កម្ពុជា និងស្វីស មានកំណត់ត្រាដ៏ល្អនៃទំនាក់ទំនងមិត្តភាពដ៏ស្និទ្ធស្នាល និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ លើវិស័យជាច្រើន ដែលបានផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ។

លោកថា ប្រទេសទាំងពីរ គឺជាអ្នកការពារស្មារតី និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ក្នុងការប្តេជ្ញាចិត្តជាលក្ខណៈពហុភាគីនិយម។ សំខាន់ជាងនេះទៅទៀត ប្រទេសទាំងពីរ គឺជាអ្នកជំរុញគោលនយោបាយការបរទេសអព្យាក្រឹត ដើម្បីការពារឯករាជ្យជាតិជារដ្ឋអធិបតេយ្យ ដែលនយោបាយការបរទេសកម្ពុជាអព្យាក្រឹតភាព បានអនុម័តដោយព្រះបរមរតនកោដ្ឋ ព្រះបរមរតនកោដ្ឋ ឆ្នាំ១៩៥៥ បានក្លាយជាប្រយោគអចិន្ត្រៃយ៍នៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣។

បើតាមលោក លី ធុជ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងកម្ពុជា-ស្វីស បន្តរីកចម្រើនជាមួយនឹងសន្ទុះគួរឱ្យកត់សម្គាល់ ដែលបង្ហាញឱ្យឃើញពីទំហំពាណិជ្ជកម្ដែលកំពុងកើនឡើង ដំណើរទស្សនកិច្ចកម្រិតខ្ពស់ និងការសន្ទនានយោបាយជាទៀងទាត់រវាងក្រសួងការបរទេសទាំងពីរ ក៏ដូចជាកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីពាក់ព័ន្ធផ្សេងទៀត និងកិច្ចសហប្រតិបត្តិការក្របខ័ណ្ឌពហុភាគី។
តាមរយៈវេទិកានេះ ក្នុងនាមរាជរដ្ឋាភិបាល លោកទេសរដ្ឋមន្រ្តី ជឿជាក់ថា វាពិតជានឹងរួមចំណែកដល់ការឈានទៅមុខបន្ថែមទៀតនៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរ។
លើសពីនេះទៀត លោកទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមថា ប្រទេសស្វីស បានផ្តល់ជំនួយគាំទ្រផ្នែកសុខភាព អភិបាលកិច្ច កសិកម្ម សន្តិសុខស្បៀង ការកសាងជំនាញ ការបោសសម្អាតមីន ព្រមទាំងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ សុខុមាលភាព និងវិបុលភាពនៅកម្ពុជា។
ជាមួយគ្នានេះ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះជំនួយហិរញ្ញវត្ថុរបស់រដ្ឋាភិបាលស្វីស ដែលបានផ្តល់ជូនមន្ទីរពេទ្យគន្ធបុប្ផាចាប់តាំងពីឆ្នាំ១៩៩៤ ហើយប្រជាជនកម្ពុជា ចងចាំជានិច្ចដោយដឹងគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះការលះបង់របស់លោកវេជ្ជបណ្ឌិត Beat Richner ក្នុងការជួយសង្គ្រោះជីវិតកុមារ និងស្ត្រីកម្ពុជារាប់លាននាក់ តាមរយៈការផ្តល់សេវាព្យាបាលដោយឥតគិតថ្លៃ។
ក្នុងឱកាសប្រារព្ធពិធីអបអរសាទរខួបលើកទី ៦០ នៃទំនាក់ទំនងការទូត លោកទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណចំពោះវត្តមានការិយាល័យសហប្រតិបត្តិការស្វីសនៅកម្ពុជាសម្រាប់រយៈពេល ១០ ឆ្នាំចុងក្រោយនេះ និងការបើកដំណើរការកម្មវិធីសហប្រតិបត្តិការស្វីសថ្មីនៅក្នុងតំបន់មេគង្គឆ្នាំ ២០២២-២០២៥ ដែលនឹងអាចជាកម្លាំងជំរុញថ្មីបន្ថែមដល់ទំនាក់ទំនងកម្ពុជា-ស្វីស៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


