ព័ត៌មានអន្ដរជាតិ
កើតរឿងភ្ញាក់ផ្អើលមួយ មុនការប្រកួតរវាង អ៊ីតាលី និង ស្វីស យប់មិញ
រថយន្តដែលគេសង្ស័យថាជារថយន្តបំផ្ទុះគ្រាប់បែក ត្រូវបានរកឃើញនៅជិតពហុកីឡដ្ឋាន Stadio Olimpico មុនការប្រកួតយូរ៉ូ រវាងក្រុមជម្រើសជាតិអ៊ីតាលី ជាមួយ ស្វីស កាលពីយប់មិញនេះ។

យោងតាមសេចក្តីរាយការណ៍នៅក្នុងប្រទេសអ៊ីតាលីបានឲ្យដឹងថា អ្នកគាំទ្រម្នាក់បានប្រទះឃើញវត្ថុ ដែលគួរឲ្យសង្ស័យ នៅខាងក្នុងរថយន្តដែលចតចោល។
គេហទំព័រ Corriere dello Sport បានរាយការណ៍ថា រថយន្តនេះ ចតនៅក្នុងខណ្ឌ Prati នៃរដ្ឋធានី រ៉ូម របស់ប្រទេសអ៊ីតាលី ស្ថិតនៅជិតទីតាំង នៃការប្រកួត យូរ៉ូ ឆ្នាំ២០២០ រាត្រីថ្ងៃពុធ។

វត្ថុដែលគួរឲ្យសង្ស័យ ត្រូវបានគេរាយការណ៍ទៅប៉ូលិស ហើយក្រុមដោះគ្រាប់បែក បានមកដល់ដើម្បីធ្វើការ។
ទោះបីជាយ៉ាងណាក៏ដោយ គេមិនទាន់បញ្ជាក់ជាផ្លូវការទេថាតើ វត្ថុនោះពិតជាគ្រាប់បែកមែនឬមិនមែន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Mirror
ចុចអាន៖ ស៊ុតបាន២គ្រាប់យប់មិញ Cristiano Ronaldo បង្កើតប្រវត្តិសាស្រ្តនៅ យូរ៉ូ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


