ព័ត៌មានអន្ដរជាតិ
Breaking News! ការផ្ទុះជាច្រើនលើកកំពុងកើតឡើងនៅកណ្ដាលទីក្រុង កៀវ (មានវីដេអូ)
ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនអះអាងថា ការផ្ទុះជាច្រើនត្រូវបានគេឮនៅកណ្ដាលទីក្រុងកៀវ ហើយព័ត៌មានអំពីការបំផ្ទុះនេះក៏ត្រូវបានបញ្ជាក់ដោយលោកអភិបាលក្រុង Vitali Klitschko ផងដែរ ។

ដោយឡែកទីភ្នាក់ងារព័ត៌មាន UNIAN បានបង្ហោះនៅលើបណ្ដាញ Telegram របស់ខ្លួនថា “ការផ្ទុះចំនួន ៤ លើកបានកើតឡើងនៅក្នុងទីក្រុងកៀវ ជាពិសេសនៅក្នុងសង្កាត់ Shevchenko ហើយមនុស្សមួយចំនួនបានស្លាប់ និងរងរបួសនៅក្នុងការវាយប្រហារនេះ” ។

ទន្ទឹមនោះ លោក Anton Gerashchenko ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុងរបស់អ៊ុយក្រែនបានសរសេរនៅលើបណ្ដាញ Twitter ថា រ៉ុកកែតមួយគ្រាប់បានធ្លាក់ក្បែរវិមាន Mikhail Grushevsky នៅផ្លូវ Vladimirskaya ក្នុងទីក្រុងកៀវ ។
លោក Gerashchenko បាននិយាយទៀតថា សេវាសន្តិសុខរបស់អ៊ុយក្រែនគឺកំពុងនៅតាមផ្លូវនេះ ហើយការិយាល័យប្រធានាធិបតីរបស់លោក Volodymyr Zelensky ក៏នៅក្បែរនោះផងដែរ ។

គួរបញ្ជាក់ថា នេះជាលើកទីមួយហើយដែលទីក្រុងកៀវរងការវាយប្រហារ បន្ទាប់ពីស្ងប់ស្ងាត់អស់រយៈពេលជាច្រើនខែ ហើយការផ្ទុះនេះក៏ហាក់ដូចជាចំគោលដៅជាងការប្រហាររបស់រុស្ស៊ី ក្នុងអំឡុងពេលសង្គ្រាមលុកលុយនាពេលលកន្លងមក ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ រុស្ស៊ី កោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិបន្ទាន់ ក្រោយការផ្ទុះលើស្ពានគ្រីមៀ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


