ព័ត៌មានអន្ដរជាតិ
រុស្ស៊ី កោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិបន្ទាន់ ក្រោយការផ្ទុះលើស្ពានគ្រីមៀ
មន្ត្រីរុស្ស៊ីបាននិយាយថា លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន នឹងកោះប្រជុំក្រុមប្រឹក្សាសន្តិសុខនៅថ្ងៃចន្ទនេះ បន្ទាប់ពីការផ្ទុះនៅលើស្ពានដ៏សំខាន់មួយតភ្ជាប់តំបន់គ្រីមៀ និងរុស្ស៊ី ។

ទន្ទឹមនោះ ការិយាល័យប្រធានាធិបតីមិនបានបង្ហាញជាសាធារណៈអំពីប្រធានបទអ្វីដែលក្រុមប្រឹក្សានឹងលើកយកពិភាក្សានោះទេ ប៉ុន្តែលោក ពូទីន អាចនឹងលើកយកបញ្ហាការបំផ្ទុះកាលពីថ្ងៃសៅរ៍ បន្ទាប់ពីលោកបានបន្ទោសអ៊ុយក្រែនចំពោះឧប្បត្តិហេតុនេះ ដោយហៅវាថាជាអំពើភេរវកម្ម ។
កាលពីថ្ងៃអាទិត្យ អ្នកនាំពាក្យប្រធានាធិបតីលោក Dmitry Peskov មិនបានផ្តល់ចម្លើយច្បាស់លាស់ណាមួយនោះទេ នៅពេលដែលទីភ្នាក់ងារព័ត៌មានរដ្ឋរបស់រុស្ស៊ីបានសួរថាតើគោលការណ៍ជាមូលដ្ឋានស្តីពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរនឹងត្រូវបានអនុវត្ត បន្ទាប់ពីការផ្ទុះនេះឬយ៉ាងណា ខណៈរដ្ឋបាលលោក ពូទីន បាននិងកំពុងគំរាមប្រើអាវុធបែបនេះ ។

ដោយឡែកកាលពីខែមុន អតីតប្រធានាធិបតីលោក Dmitry Medvedev បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា លក្ខខណ្ឌសម្រាប់ការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់រុស្ស៊ី រួមមានការវាយប្រហារនុយក្លេអ៊ែរប្រឆាំងនឹងប្រទេសរបស់យើង ក៏ដូចជាការប្រព្រឹត្តទង្វើឈ្លានពានដោយប្រើអាវុធមិនធម្មតាណាមួយដែលគំរាមកំហែងដល់អត្ថិភាពនៃប្រទេសរបស់យើង ។
គួរបញ្ជាក់ថា ការផ្ទុះលើស្ពានដែលតភ្ជាប់ឧបទ្វីបគ្រីមៀទៅកាន់កាន់រុស្ស៊ីដីគោកកាលពីថ្ងៃសៅរ៍ បណ្ដាលឲ្យមនុស្សចំនួន ៣ នាក់ស្លាប់ ហើយភ្លាមៗនោះ ការផ្ទុះក៏បាននាំឲ្យមានការផ្អាកជាបណ្តោះអាសន្ននូវចរាចរណ៍ផ្លូវគោក និងផ្លូវដែក ប៉ុន្តែបានដំណើរការឡើងវិញនៅល្ងាចថ្ងៃដដែលនោះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ពូទីន អះអាងថា អ៊ុយក្រែន ជាអ្នកនៅពីក្រោយការវាយប្រហារភេរវកម្មលើស្ពាន គ្រីមៀ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


