ព័ត៌មានអន្ដរជាតិ
មានចេតនាធ្វើឲ្យខូចវ៉ាក់សាំងកូវីដ៥០០ដូស បុគ្គលិកម្នាក់ត្រូវបញ្ឈប់ការងារ
ការស៊ើបអង្កេតផ្ទៃក្នុងបានរកឃើញថា បុគ្គលិកម្នាក់បានដកប្រអប់វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Moderna ដោយចេតនាចេញពីទូទឹកកករបស់មន្ទីរពេទ្យ Wisconsin ដោយធ្វើឲ្យវ៉ាក់សាំងប្រហែល៥០០ដូសត្រូវខូច។ ឥឡូវនេះ FBI និងប៉ូលិសកំពុងតែធ្វើការស៊ើបអង្កេតលើករណីនេះ។

អង្គការ Advocate Aurora Health បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “បុគ្គលដែលត្រូវបានសាកសួរនៅថ្ងៃនេះបានសារភាពថា ពួកគេមានចេតនាយកវ៉ាក់សាំងចេញពីទូទឹកកក។ យើងមានការខកចិត្តខ្លាំងណាស់ដែលសកម្មភាពរបស់បុគ្គលរូបនេះនឹងបណ្តាលឲ្យមនុស្សជាង៥០០នាក់ត្រូវពន្យារពេលក្នុងការទទួលបានវ៉ាក់សាំង”។
អង្គការនេះដែលបើកមន្ទីរពេទ្យចំនួន២៦ បាននិយាយថា បុគ្គលិកម្នាក់នេះត្រូវបានគេបណ្តេញចេញពីការងារហើយអាជ្ញាធរត្រូវបានគេជូនដំណឹងអំពីករណីនេះ។

មុននេះ មានការចង្អុលបង្ហាញថា វ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna ចំនួន៥៧ប្រអប់ត្រូវបានយកចេញពីទូទឹកកកឱសថនៅឯមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Aurora ក្នុងទីក្រុង Grafton រដ្ឋ Wisconsin នាពេលយប់ ក្រោយមកវ៉ាក់សាំងជាង៥០០ដូសត្រូវបានគេបោះចោល។
យោងតាមមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺបានឲ្យដឹងថា វ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna ត្រូវរក្សាទុកក្នុងទូទឹកកកមានសីតុណ្ហភាពចន្លោះ២អង្សាសេទៅ៨អង្សាសេ។

ប៉ូលិសបានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានថា ពួកគេបានបើកការស៊ើបអង្កេតមួយទាក់ទងនឹងនិយោជិកដែលធ្វើឲ្យខូចដល់វ៉ាក់សាំងហើយ FBI និងរដ្ឋបាលចំណីអាហារនិងឱសថក៏កំពុងតែធ្វើការលើករណីនេះផងដែរ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ចិនអនុម័តប្រើប្រាស់វ៉ាក់សាំងកូវីដក្រុមហ៊ុន Sinopharm និងផ្ដល់ជូនប្រជាជនដោយឥតគិតថ្លៃ
ចុចអាន៖ មនុស្សម្នាក់ស្លាប់បន្ទាប់ពីចាក់វ៉ាក់សាំងកូវីដ ពេលនេះមានការបកស្រាយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


