ចិញ្ចៀនដាំពេជ្រ១២,៦៣៨គ្រាប់ បំបែកកំណត់ត្រាពិភពលោក
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ចិញ្ចៀនដាំពេជ្រ១២,៦៣៨គ្រាប់ បំបែកកំណត់ត្រាពិភពលោក

បានផុស

នៅ

តើមានពេជ្រប៉ុន្មានគ្រាប់អាចដាក់លើចិញ្ចៀនតែមួយវង់បាន?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចម្លើយយោងតាមសៀវភៅកំណត់ត្រាពិភពលោក Guinness World Records គឺ១២,៦៣៨គ្រាប់។

លោក Harshit Bansal ស្ថាបនិកក្រុមហ៊ុន Renani Jewels នៅទីក្រុង Meerut ប្រទេសឥណ្ឌាបានបង្កើតកំណត់ត្រាជាមួយនឹងការរចនាដ៏គួរឲ្យចាប់អារម្មណ៍របស់គាត់នៅថ្ងៃទី២១ខែធ្នូឆ្នាំ ២០២០។

ចិញ្ចៀនដែលមានឈ្មោះថា Marigold ឬ “ចិញ្ចៀននៃភាពរុងរឿង” មានការរចនាបែបរង្វង់មូលដូចជាផ្កា ដោយដាំពេជ្រធម្មជាតិ៣៨,០៨ការ៉ាត់។ ចិញ្ចៀននេះមានទម្ងន់ជាង១៦៥ក្រាម។

This image has an empty alt attribute; its file name is 092cc39cae20447da6f0de89b884feb5-1024x576.jpg

គួរបញ្ជាក់ថា កំណត់ត្រាមុនគឺពេជ្រ៧,៨០១គ្រាប់លើចិញ្ចៀនមួយវង់ដែលក៏ត្រូវបានបង្កើតកំណត់ត្រានៅក្នុងប្រទេសឥណ្ឌាផងដែរប៉ុន្តែវាជាកម្មសិទ្ធិរបស់ក្រុមហ៊ុនគ្រឿងអលង្ការ Hallmark Jewelers មានមូលដ្ឋាននៅទីក្រុង Hyderabad៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services