ព័ត៌មានអន្ដរជាតិ
អង់គ្លេស សម្រេចបិទប្រទេសរហូតដល់ពាក់កណ្តាលខែកុម្ភៈ
មនុស្សគ្រប់រូបនៅប្រទេសអង់គ្លេសត្រូវតែស្នាក់នៅក្នុងផ្ទះលើកលែងតែហេតុផលដែលត្រូវបានអនុញ្ញាតប៉ុណ្ណោះក្នុងអំឡុងពេលនៃការបិទប្រទេសដោយវីរុសកូរ៉ូណាប្រភេទថ្មី។ ការបិទនេះត្រូវបានគេរំពឹងថានឹងអូសបន្លាយពេលរហូតដល់ពាក់កណ្តាលខែកុម្ភៈ។ នេះបើតាមសម្តីរបស់លោកនាយករដ្ឋមន្ត្រី។

សាលារៀននិងមហាវិទ្យាល័យទាំងអស់នឹងបិទចំពោះសិស្សនិស្សិតភាគច្រើនហើយប្តូរទៅជាការរៀនពីចម្ងាយវិញចាប់ពីថ្ងៃអង្គារទៅ។
លោក Boris Johnson បានព្រមានថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះនឹងក្លាយជាពេលវេលាពិបាកបំផុតចំពេលមានករណីកើនឡើងនិងចំនួនអ្នកជំងឺ។

លោកនិយាយថា អ្នកដែលស្ថិតក្នុងក្រុមអាទិភាពទាំងបួននឹងត្រូវផ្តល់ជូននូវវ៉ាក់សាំងដំបូងគេនៅត្រឹមពាក់កណ្តាលខែក្រោយ។
មុននេះ ប្រទេសស្កុតឡែនបានចេញបទបញ្ជាឲ្យស្នាក់នៅក្នុងផ្ទះហើយចូលរួមជាមួយប្រទេសវែលស៍ក្នុងការបិទសាលាសម្រាប់សិស្សភាគច្រើន។

ថ្លែងពីវិមាន Downing Street លោក Johnson បាននិយាយថា រាល់វិធានការថ្មីៗនៅក្នុងប្រទេសអង់គ្លេសនឹងមានរយៈពេលរហូតដល់ពាក់កណ្តាលខែកុម្ភៈដោយសារតែការរីករាលដាលនៃវីរុសថ្មីដែលកំពុងវាយប្រហារពាសពេញចក្រភពអង់គ្លេស។
លោកនាយករដ្ឋមន្រ្តីបានបន្ថែមថា លោកជឿជាក់ថាប្រទេសនេះកំពុងឈានដល់ “ដំណាក់កាលចុងក្រោយនៃការតស៊ូ”៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


