Connect with us

ព័ត៌មានអន្ដរជាតិ

កាន់តែក្តៅ! លោក ស៊ី ចេញបញ្ជាឲ្យកងទ័ពចិនត្រៀមខ្លួនធ្វើសង្គ្រាមគ្រប់វិនាទី

បានផុស

នៅ

ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានបញ្ជាឲ្យកងទ័ពចិនត្រៀមខ្លួនធ្វើសង្គ្រាមគ្រប់វិនាទីទាំងអស់។

នេះគឺជាបញ្ជាលើកដំបូងរបស់លោក ស៊ី ចាប់តាំងពីចូលឆ្នាំថ្មីមកស្របពេលដែលលោកបានសង្កត់ធ្ងន់អំពីតម្រូវការសម្រាប់ការត្រៀមខ្លួនប្រយុទ្ធគ្រប់ពេលវេលា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកក៏បាននិយាយផងដែរថា កងទ័ពរំដោះប្រជាជន (PLA) គួរតែត្រៀមខ្លួនជំរុញសមត្ថភាពរបស់កងទ័ព។

បញ្ជានេះបានកើតឡើងនៅពេលដែលកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះ ចាប់ផ្តើមការបណ្តុះបណ្តាលនិងធ្វើសមយុទ្ធយោធាកាលពីថ្ងៃចន្ទ។

តាមបញ្ជារបស់លោក ស៊ី, លោកបាននិយាយថា PLA ត្រូវតែបន្ថែមបច្ចេកវិទ្យាចូលទៅក្នុងសមយុទ្ធរបស់ខ្លួន។ PLA ត្រូវតែបង្កើនការធ្វើសមាហរណកម្មឧបករណ៍ថ្មី កម្លាំងថ្មីនិងវិស័យប្រយុទ្ធថ្មីទៅក្នុងប្រព័ន្ធបណ្តុះបណ្តាលនិងប្រយុទ្ធ។

នៅឆ្នាំ២០២០ យោធាចិនបានប្រឈមមុខនឹងជម្លោះដ៏អាក្រក់បំផុតរបស់ខ្លួនជាមួយឥណ្ឌា។

ការប្រឈមមុខដាក់គ្នាដោយហិង្សាបានកើតឡើងនៅតំបន់ព្រំដែនភាគនិរតីហើយកងទ័ពឥណ្ឌាជាង២០នាក់បានស្លាប់។

ទោះបីជាយ៉ាងណាក៏ដោយ ចំនួនអ្នកស្លាប់និងរបួសខាងភាគីចិន មិនត្រូវបានគេបង្ហាញឲ្យដឹងនោះទេ។

កាលពីឆ្នាំមុន ប្រទេសចិនក៏បានកំណត់គោលដៅលើកោះតៃវ៉ាន់ផងដែរបន្ទាប់ពីបានបង្កើនការធ្វើសមយុទ្ធនិងប្រតិបត្តិការកងកម្លាំងទ័ពអាកាសរបស់ខ្លួន។

កាលពីដើមសប្តាហ៍មុន ប្រទេសចិនខឹងសម្បាយ៉ាងខ្លាំងចំពោះផែនការរបស់កងទ័ពជើងទឹកចក្រភពអង់គ្លេសដែលចង់ដាក់ពង្រាយនាវាចម្បាំងនៅក្នុងសមុទ្រដែលមានជម្លោះ។

កងទ័ពជើងទឹកអង់គ្លេសចង់បញ្ជូននាវា HMS Queen Elizabeth ទៅសមុទ្រចិនខាងត្បូងចំពេលមានការភ័យខ្លាចកាន់តែខ្លាំងឡើងអំពីកម្លាំងយោធារបស់ចិននៅក្នុងតំបន់។

ចិននិយាយថា ខ្លួននឹងចាត់វិធានការដើម្បីការពារអធិបតេយ្យភាពសន្តិសុខនិងផលប្រយោជន៍ក៏ដូចជាសន្តិភាពនិងស្ថិរភាពផងដែរនៅសមុទ្រចិនខាងត្បូង៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Star

ចុចអាន៖ លោក Xi ប្រាប់កងទ័ពថា កុំខ្លាចស្លាប់ ហើយត្រៀមខ្លួនឈ្នះសង្គ្រាម

ចុចអាន៖ កងទ័ពចិនដាក់ពង្រាយរថក្រោះប្រយុទ្ធតាមដងផ្លូវ ត្រៀមធ្វើសង្គ្រាមជាមួយតៃវ៉ាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម