ព័ត៌មានអន្ដរជាតិ
ថ្ងៃនេះ គ្រាន់តែទីក្រុងតូក្យូមួយរកឃើញករណីឆ្លងកូវីដ ១,៥៩១ ករណី
រដ្ឋាភិបាលទីក្រុងតូក្យូបានរាយការណ៍អំពីករណីឆ្លងថ្មីជាកំណត់ត្រានៃជំងឺកូវីដ ១៩ ចំនួន ១,៥៩១ ករណីនៅថ្ងៃពុធ ទី៦ ខែមករា នេះ ខណៈរដ្ឋាភិបាលជប៉ុនត្រៀមប្រកាសដាក់ទីក្រុងនេះក្នុងស្ថានភាពអាសន្នថ្មី ។
តួលេខចុងក្រោយនេះបង្ហាញពីការកើនឡើងជាង ២៥០ ករណីពីកំណត់ត្រាចាស់ដែលមានចំនួន ១,៣៣៧ ករណីដែលបានរាយការណ៍នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០ ។
ទន្ទឹមនោះចំនួនឆ្លងសរុបប្រចាំថ្ងៃបានកើនលើស ១,០០០ ករណីសម្រាប់ថ្ងៃទីពីរជាប់គ្នា បន្ទាប់ពីមានករណីឆ្លងចំនួន ១,២៧៨ ករណីកាលពីថ្ងៃអង្គារ ខណៈចំនួនករណីឆ្លងសរុបនៅទីក្រុងតូក្យូមានចំនួន ៦៦,៣៤៣ ករណី ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះនៅទូទាំងប្រទេសជប៉ុនមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ២៤៧,៩៦០ ករណី និងមានអ្នកស្លាប់ចំនួន ៣,៦៥៥ នាក់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ លោកយាយចំណាស់ជាងគេបំផុតនៅលើពិភពលោកចង់រស់នៅ ២ ឆ្នាំទៀត ក្រោយប្រារព្ធពិធីខួបកំណើត
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


