ព័ត៌មានអន្ដរជាតិ
ទីក្រុងតូក្យូ ធ្វើលំហាត់សម ជម្លៀសប្រជាជន ករណីកូរ៉េខាងជើង វាយប្រហារមីស៊ីល
ជាលើកដំបូងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនៅរាជធានីតូក្យូ, អ្នកក្រុង បានរត់រកកន្លែងលាក់ខ្លួន នៅក្នុងស្ថានីយ៍រថភ្លើង ជាផ្នែកនៃលំហាត់សមជម្លៀសករណីមានការវាយប្រហារដោយមីស៊ីល ខណៈប្រទេសជប៉ុន ព្រួយបារម្ភកាន់តែខ្លាំងចំពោះការគំរាមកំហែង ពីសំណាក់កូរ៉េខាងជើង។

កាលពីថ្ងៃចន្ទទី៦ខែវិច្ឆិកា អ្នកក្រុងប្រហែល៦០នាក់ បានចូលរួមក្នុងលំហាត់សមនៅបរិវេណ Nerima នៃទីក្រុងតូក្យូ ហើយលំហាត់នេះកើតឡើង បន្ទាប់ពីទីក្រុងព្យុងយ៉ាង បានបាញ់សាកល្បងអាវុធថ្មីជាច្រើនប្រភេទ រាប់ចាប់ពីមីស៊ីលរយៈចម្ងាយខ្លី ទៅដល់មីស៊ីលផ្លោងអន្តរទ្វីប ដែលមានសមត្ថភាពអាចវាយប្រហារដល់ទឹកដីសហរដ្ឋអាមេរិក។
ការបាញ់បង្ហោះទាំងនេះ មានមីស៊ីលខ្លះបានហោះពីលើកោះភាគខាងត្បូងប្រទេសជប៉ុន កាលពីថ្ងៃទី២៤ខែសីហា ជាហេតុនាំឲ្យអាជ្ញាធរបើកប្រព័ន្ធ J-Alert ចេញសារព្រមានភ្លាមៗដល់ប្រជាជនតាមរយៈទូរទស្សន៍ អ៊ីម៉ែល និងទូរស័ព្ទដៃ។

ទោះបីជាយ៉ាងណាក៏ដោយ លោក Mutsumi Takahashi មន្ត្រីការពារគ្រោះមហន្តរាយដែលជួយធ្វើលំហាត់សមកាលពីថ្ងៃចន្ទ បាននិយាយថា មនុស្សមួយចំនួននៅតែមិនដឹងថាត្រូវធ្វើអ្វី នៅពេល J-Alert រលត់ទៅវិញ។ លោកបន្ថែមថា “ខ្ញុំគិតថា យើងត្រូវបន្តការបណ្តុះបណ្តាល ដើម្បីជូនដំណឹងដល់ពលរដ្ឋ អំពីសកម្មភាពត្រឹមត្រូវ ដើម្បីចាត់វិធានការក្នុងករណីដែលមីស៊ីលធ្លាក់ ឬឆ្លងផុត”។
គួរបញ្ជាក់ថា ប្រទេសជប៉ុនបានធ្វើលំហាត់សមបែបនេះ ជាងដប់លើកនៅទូទាំងប្រទេសក្នុងឆ្នាំ២០២៣ ថ្វីបើលំហាត់សមកាលពីថ្ងៃចន្ទ គឺជាលើកទីមួយនៅក្នុងទីក្រុងតូក្យូ គិតចាប់តាំងពីឆ្នាំ២០១៨មកក៏ដោយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Straits Times
ចុចអាន៖ ជប៉ុន ប្រកាសចាប់ផ្តើមឡើងវិញ នូវសមយុទ្ធជម្លៀសប្រជាជន ករណីផ្ទុះមីស៊ីល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


