យន្ដហោះស៊ើបការណ៍អាមេរិកហោះហើរក្បែរតំបន់គ្មានយោធាកូរ៉េ បន្ទាប់ពីសមាជបក្សកូរ៉េខាងជើង
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

យន្ដហោះស៊ើបការណ៍អាមេរិកហោះហើរក្បែរតំបន់គ្មានយោធាកូរ៉េ បន្ទាប់ពីសមាជបក្សកូរ៉េខាងជើង

Published

on

យោងតាមអ្នកតាមដានអាកាសចរណ៍អនឡាញបានឲ្យដឹងថា យន្ដហោះស៊ើបការណ៍របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកបានហោះហើរលើតំបន់គ្មានយោធា (DMZ) នៅកូរ៉េខាងត្បូងពោលមួយថ្ងៃបន្ទាប់ពីសមាជបក្សលើកទី ៨ របស់កូរ៉េខាងជើង ។

យោងតាមបណ្តាញទូរទស្សន៍កូរ៉េខាងត្បូង MBN និងសារព័ត៌មាន Yonhap បានឲ្យដឹងថា ទីភ្នាក់ងារតាមដានអាកាសចរណ៍ No Callsign ដែលមានមូលដ្ឋាននៅកូរ៉េខាងត្បូងបានសរសេរលើបណ្ដាញ Twitter កាលពីថ្ងៃពុធពីការហោះហើរ និងពេលវេលាពិតរបស់យន្តហោះអាមេរិក EP-3E Aries II ។

យោងតាមរបាយការណ៍បានឲ្យដឹងថា យន្ដហោះបានហោះកាត់ទីក្រុង Hongcheon ខេត្ត Gangwon នៅម៉ោង ១២ និង ៤១ នាទីថ្ងៃត្រង់ ។ យន្ដហោះនេះក៏បានហោះកាត់ទីក្រុង Hwaseong ខេត្ត Gyeonggi មុនពេលធ្វើដំណើរឆ្ពោះទៅសមុទ្រខាងលិច ។

យន្តហោះស៊ើបការណ៍នេះត្រូវបានគេប្រទះឃើញនៅក្នុងដែនអាកាសកូរ៉េខាងត្បូងកាលពីថ្ងៃទី ២៤ ខែធ្នូ ដោយហោះពីឆ្នេរខាងលិចនៃឧបទ្វីបនេះទៅសមុទ្រខាងលិចមុនពេលត្រឡប់មកមូលដ្ឋានវិញ ។ យន្តហោះ EP-3E ផ្តល់នូវការឃ្លាំមើលយុទ្ធសាស្ត្រ គាំទ្រការវាយប្រហារ និងតាមដានសញ្ញាអេឡិចត្រូម៉ាញេទិកដែលបានបញ្ចេញមុន និងក្រោយពេលបាញ់មីស៊ីលណាមួយ ។

យោងតាមប្រភពយោធាកូរ៉េខាងត្បូងកាលពីថ្ងៃពុធបានឲ្យដឹងថា យន្តហោះស៊ើបការណ៍អាចត្រូវបានប្រើដើម្បីតាមដានកូរ៉េខាងជើងដើម្បីរកឲ្យឃើញនូវការផ្លាស់ប្តូរណាមួយ បន្ទាប់ពីសមាជគណបក្សរបស់ខ្លួនកាលពីថ្ងៃអង្គារ ខណៈដែលយន្តហោះឈ្លបយកការណ៍ផ្សេងទៀតក៏បានដំណើរការយ៉ាងសកម្មនៅលើឧបទ្វីបនេះផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ UPI

ចុចអាន ៖ ទោះប្តេជ្ញាផ្ទេរអំណាចដោយសន្តិវិធី លោក Trump នៅតែអះអាងអំពីការលួចបន្លំសន្លឹកឆ្នោត

ចុចអាន ៖ CDC បញ្ចេញតួលេខអ្នកចាក់វ៉ាក់សាំងមានប្រតិកម្មអាឡ័កស៊ីធ្ងន់ធ្ងរ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services