ព័ត៌មានអន្ដរជាតិ
ចិន ប្តូរតួនាទីអ្នកនាំពាក្យក្រសួងការបរទេស ដែលនិយាយមិនសំចៃមាត់
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian ដែលគេដាក់រហស្សនាមឲ្យថាជា “អ្នកចម្បាំងចចក” ដោយសារតែការនិយាយមិនសំចៃមាត់របស់លោក ត្រូវបានផ្ទេរទៅកាន់តួនាទីថ្មីនៅក្នុងក្រសួង ។

ក្រសួងនិយាយថា លោក Zhao បានផ្លាស់ទៅនាយកដ្ឋានគ្រប់គ្រងព្រំដែនគោក និងសមុទ្រ ហើយបច្ចុប្បន្ននេះលោកមានតួនាទីជាអនុប្រធាននៃនាយកដ្ឋានកិច្ចការព្រំដែន និងសមុទ្ររបស់ក្រសួងការបរទេស ។
លោក Zhao ត្រូវបានគេមើលឃើញថាជា អ្នកនាំពាក្យដែលនិយាយមិនចេះសំចៃមាត់ ជាពិសេសគឺការថ្លែង ក៏ដូចជាការអះអាងរបស់លោកនៅក្នុងសន្និសីទសារព័ត៌មាន និងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលជាញឹកញាប់បានបង្កឲ្យមានភាពចម្រូងចម្រាស ។

នៅឆ្នាំ ២០២០ លោកបានបង្ហោះសារថា យោធាអាមេរិកប្រហែលជាបាននាំជំងឺកូវីដ ១៩ ចូលមកប្រទេសចិន ។ ប៉ុន្តែបន្ទាប់មកប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ចេញប្រតិកម្មតបទៅវិញយ៉ាងខ្លាំង ដោយហៅមេរោគនេះថាជា “វីរុសចិន” ។
គួរបញ្ជាក់ថា លោក Zhao Lijian បានក្លាយជាអនុប្រធាននៃនាយកដ្ឋានព័ត៌មានរបស់ក្រសួងការបរទេសចិនក្នុងឆ្នាំ ២០១៩ ហើយចំពោះតំណែងជាអ្នកនាំពាក្យរបស់ក្រសួងបរទេសវិញ លោក Zhao ចូលបម្រើការងារមួយនេះតាំងពីឆ្នាំ ២០២០ មកម្ល៉េះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ថៃ ទទួលស្វាគមន៍អ្នកទេសចរ ចិន ក្រុមដំបូងចូលក្នុងប្រទេសយ៉ាងឱឡារិក
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


