ព័ត៌មានអន្ដរជាតិ
ថៃ ទទួលស្វាគមន៍អ្នកទេសចរ ចិន ក្រុមដំបូងចូលក្នុងប្រទេសយ៉ាងឱឡារិក
ថៃបានរៀបចំពិធីដ៏ឱឡារិកមួយនៅឯអាកាសយាន្តដ្ឋានអន្តរជាតិ ដើម្បីទទួលស្វាគន៍ភ្ញៀវទេសចរចិនក្រុមដំបូង ដែលចូលមកកំសាន្តក្នុងទឹកដីរបស់ខ្លួន បន្ទាប់ពីចិនដកចេញច្បាប់រឹតបន្តឹងជំងឺកូវីដ ១៩ ។

ក្នុងពិធីនោះគេឃើញមាន លោកឧបនាយករដ្ឋមន្ត្រី Anutin Charnvirakul និងអ្នកផ្សេងទៀតបានមកទទួលស្វាគមន៍អ្នកដំណើរជាង ២០០ នាក់ដែលបានមកដល់ប្រទេសថៃតាមជើងហោះហើរពីទីក្រុង Xiamen ប្រទេសចិនកាលពីថ្ងៃចន្ទ ។
បន្ទាប់ពីចិនដាក់ចេញវិធានការរឹតត្បិតការធ្វើដំណើរ ក្រោមគោលនយោបាយ “សូន្យកូវីដ” បានធ្វើឲ្យទេសចរមកលេងនៅថៃ ធ្លាក់ចុះជាខ្លាំង ខណៈអ្នកទេសចរចិនដែលបានធ្វើដំណើរទៅកាន់ប្រទេសថៃ មុនពេលជំងឺរាតត្បាតក្នុងឆ្នាំ ២០១៩ មានចំនួនប្រហែល ១១ លាននាក់ ឬជិត ៣០ ភាគរយនៃអ្នកធ្វើដំណើរចូលមកកំសាន្តទាំងអស់ ។

ទន្ទឹមនោះ ដោយសារវិស័យទេសចរណ៍ គឺជាឧស្សាហកម្មដ៏សំខាន់របស់ប្រទេសថៃ រដ្ឋាភិបាលគ្រោងនឹងបង្កើនចំនួនហោះហើរបន្ថែម ដើម្បីជំរុញសេដ្ឋកិច្ចរបស់ប្រទេស ស្របពេលទីក្រុងប៉េកាំងក៏បានបញ្ចប់គោលនយោបាយកូវីដរបស់ខ្លួនផងដែរ ។
បើទោះជាយ៉ាងនេះក្ដី រដ្ឋាភិបាលប្រទេសជាច្រើនផ្សេងទៀតនៅជុំវិញពិភពលោក បានបន្តដាក់ការរឹតត្បិតក្នុងរូបភាពផ្សេងៗគ្នាសម្រាប់ទេសចរមកពីប្រទេសចិន ជាពិសេសគឺលទ្ធផលតេស្តអវិជ្ជមានកូវីដ បន្ទាប់ពីចិនបានផ្ទុះឆ្លងនៅក្នុងប្រទេសសាជាថ្មី ។

ប៉ុន្តែចំពោះប្រទេសថៃវិញ គឺរដ្ឋាភិបាលបានបើកស្វាគមន៍ជានិច្ចចំពោះអ្នកទេសចរមកពីប្រទេសចិន ជាពិសេសគឺមិនចាំបាច់មានលិខិតបញ្ជាក់ពីកូវីដអ្វីនោះឡើយ ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ NHK
ចុចអាន ៖ លោក ប្រាយុទ្ធ ចូលជ្រកកោនជាមួយគណបក្សថ្មី ដើម្បីស្វែងរកអាណត្តិទី ២
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


