ព័ត៌មានអន្ដរជាតិ
ព្រិលធ្លាក់ខ្លាំងនៅជប៉ុនសម្លាប់មនុស្ស ៨ នាក់ បង្កគ្រោះថ្នាក់រាប់រយនាក់
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ៨ នាក់បានស្លាប់ និងបង្កគ្រោះថ្នាក់ដល់មនុស្សជាង ២៧០ នាក់ផ្សេងទៀត បន្ទាប់ពីព្រិលធ្លាក់ខ្លាំងបានវាយប្រហារប្រទេសជប៉ុន ខណៈទីភ្នាក់ងារឧតុនិយមរបស់ប្រទេសនេះបានណែនាំឲ្យប្រជាជនស្នាក់នៅក្នុងផ្ទះ ។

រហូតមកដល់ពេលនេះមានមនុស្សចំនួន ៨ នាក់បានស្លាប់ និងច្រើនជាង ២៧០ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងទីក្រុង Niigata ទីក្រុង Toyama ទីក្រុង Ishikawa ទីក្រុង Fukui និងខេត្ត Gifu ។
ដោយមានអ្នកស្លាប់ថ្មីធ្វើឲ្យចំនួនអ្នកស្លាប់នៅក្នុងប្រទេសចាប់តាំងពីថ្ងៃទី ១៥ ខែធ្នូបានកើនឡើងដល់ ៣៨ នាក់ ហើយការធ្លាក់ព្រិលនេះក៏បានបង្អាក់ដល់ប្រតិបត្តិការហោះហើរក្នុងស្រុកនៅតាមតំបន់ផ្សេងៗនៃប្រទេសផងដែរ ។

នៅភាគកណ្តាលប្រទេសជប៉ុនមានរថយន្តរាប់រយគ្រឿងបានជាប់គាំងនៅលើផ្លូវ Hokuriku ក្នុងខេត្ដ Fukui ដោយសារឧប្បត្តិវហេតុនេះ ។ ទីភ្នាក់ងារព័ត៌មានក្យូដូបានដកស្រង់សម្តីមន្រ្តីដឹកជញ្ជូនដែលនិយាយថា អាជ្ញាធរបានបិទផ្លូវនេះជាបណ្តោះអាសន្ន ខណៈសេវាកម្មរថភ្លើងល្បឿនលឿនក៏ត្រូវបានរំខានផងដែរ ។
យោងតាមទីភ្នាក់ងារឧតុនិយមរបស់ប្រទេសបានឲ្យដឹងថា ការធ្លាក់ព្រិលកម្ពស់ជាង ១ ម៉ែត្រត្រូវបានកត់ត្រានៅក្នុងតំបន់មួយចំនួនក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ខណៈទីក្រុង Toyama បានឃើញព្រិលធ្លាក់កម្ពស់ ១២០ សង់ទីម៉ែត្រជាលើកដំបូងចាប់តាំងពីខែកុម្ភៈ ឆ្នាំ ១៩៨៦ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ ធ្លាក់ព្រិលកប់រថយន្ត១,០០០គ្រឿង ស្ទះចរាចរណ៍២ថ្ងៃនៅ ជប៉ុន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី