ព័ត៌មានអន្ដរជាតិ
មនុស្សស្លាប់កើនលើស ៦០នាក់ ដោយសារព្យុះព្រិលដ៏សាហាវនៅ អាមេរិក
គ្រាន់តែនៅក្នុងទីក្រុង Buffalo នៃរដ្ឋញូវយ៉ក ចំនួនមនុស្សស្លាប់ បានកើនឡើងដល់២៧នាក់ទៅហើយ ខណៈមនុស្សរាប់ពាន់នាក់ នៅតែគ្មានអគ្គិសនីប្រើប្រាស់ ចំពេលព្យុះព្រិលដ៏សាហាវ បានវាយប្រហារតំបន់អាមេរិកខាងជើង។

បើគិតទូទាំងសហរដ្ឋអាមេរិកវិញ មនុស្សចំនួន៦២នាក់បានស្លាប់ នៅក្នុងឧប្បត្តិហេតុទាក់ទងនឹងអាកាសធាតុ។
ក្នុងទីក្រុង Buffalo មន្ត្រីរដ្ឋបាននិយាយថា យោធាកំពុងត្រូវបានដាក់ពង្រាយដើម្បីជួយគ្រប់គ្រងចរាចរណ៍នៅក្នុងទីក្រុង ខណៈបម្រាមបើកបរនៅតែអនុវត្ត។

ព្យុះរដូវរងា ក៏បានបង្ខំឲ្យលុបចោលជើងហោះហើររាប់ពាន់ជើង រួមទាំងប្រហែល ៤៨០០ជើង ត្រឹមមួយព្រឹកថ្ងៃពុធនេះផងដែរ។ អ្នកដំណើររាប់ពាន់នាក់ ត្រូវជាប់គាំងនៅតាមអាកាសយានដ្ឋានទូទាំងប្រទេស។
ទោះបីជាយ៉ាងណាក៏ដោយ ឥឡូវ ស្ថានភាពហាក់ល្អប្រសើរឡើងបន្តិច ដោយមានការធ្លាក់ព្រិលតិចតួចនៅថ្ងៃពុធ។

នៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃពុធនេះ មន្ត្រីនៅតំបន់ Erie នៃរដ្ឋញូវយ៉ក បាននិយាយថា ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថា នឹងកើនឡើងថែមទៀត ស្របពេលប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនៅតែបន្ត។
មនុស្សជាង ៤០០០នាក់ក្នុងតំបន់នេះ នៅតែគ្មានអគ្គិសនីប្រើប្រាស់បន្ទាប់ពីព្យុះព្រិល។ មន្ត្រីចំនួន១០០នាក់ និងប៉ូលិសរដ្ឋបន្ថែមទៀត កំពុងត្រូវបានដាក់ពង្រាយ ដើម្បីជួយគ្រប់គ្រងចរាចរណ៍នៅក្នុងតំបន់។

កាលពីថ្ងៃចន្ទ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានយល់ព្រមឲ្យប្រកាសអាសន្ន ដែលអនុញ្ញាតឲ្យមានការគាំទ្ររបស់សហព័ន្ធសម្រាប់រដ្ឋញូវយ៉ក។
រដ្ឋ New Jersey ក៏បានបញ្ជូនសេវាសង្គ្រោះបន្ទាន់ទៅកាន់រដ្ឋញូវយ៉កផងដែរ ដើម្បីផ្តល់ជំនួយបន្ថែម៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ព្យុះព្រិលដ៏សាហាវនៅអាមេរិក សម្លាប់មនុស្សកើនដល់ ៥៧នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


