ព័ត៌មានអន្ដរជាតិ
ព្យុះព្រិលដ៏សាហាវនៅអាមេរិក សម្លាប់មនុស្សកើនដល់ ៥៧នាក់ (មានវីដេអូ)
ក្រុមមន្ត្រីបាននិយាយនៅថ្ងៃអង្គារទី២៧ខែធ្នូនេះថា ព្យុះព្រិលកើតឡើងម្តងក្នុងមួយជីវិត បានសម្លាប់មនុស្សយ៉ាងតិច៥៧នាក់នៅក្នុងសហរដ្ឋអាមេរិក។

នាយកប្រតិបត្តិតំបន់ Erie ភាគខាងលិចរដ្ឋញូវយ៉ក លោក Mark Poloncarz បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ចំនួនអ្នកស្លាប់ដោយសារព្យុះដ៏ខ្លាំងក្លានេះ ត្រូវបានគេរំពឹងថានឹងកើនឡើងជាបន្តទៀត ខណៈព្រិលបានបន្តគ្របដណ្តប់លើតំបន់ Erie ទាំងមូល ដែលធ្វើឲ្យផ្លូវជាច្រើននៅក្នុងតំបន់នេះ មិនអាចឆ្លងកាត់បាន រួមទាំងភាគច្រើននៃទីក្រុង Buffalo ផងដែរ។
ព្រិលត្រូវបានគេរំពឹងថានឹងធ្លាក់នៅតំបន់ Erie រហូតដល់រសៀលថ្ងៃពុធ។ នៅទូទាំងប្រទេស សីតុណ្ហភាពបានធ្លាក់ចុះ ហើយព្រិលធ្លាក់ខ្លាំង បានបណ្តាលឲ្យមនុស្សជាប់គាំងនៅក្នុងផ្ទះ និងរំខានការធ្វើដំណើរ។

ដោយលាតសន្ធឹងពី Great Lakes ក្បែរប្រទេសកាណាដា ទៅកាន់ទីក្រុង Rio Grande តាមបណ្តោយព្រំដែនម៉ិកស៊ិក ព្យុះនេះបានសម្លាប់មនុស្សយ៉ាងតិច៥៧នាក់គិតត្រឹមព្រឹកថ្ងៃអង្គារ។ ការស្លាប់ត្រូវបានកត់ត្រានៅក្នុងរដ្ឋចំនួន១២ដូចជា Colorado, Illinois, Kansas, Kentucky, Michigan, Missouri, Nebraska, New York, Ohio, Oklahoma, Tennessee និង Wisconsin។ នេះបើយោងតាមរបាយការណ៍របស់ NBC News។

មនុស្សជាច្រើននាក់បានស្លាប់ដោយសារបញ្ហាបេះដូង ពេលអាកាសធាតុចុះត្រជាក់ខ្លាំង។ អ្នកផ្សេងទៀតត្រូវបានគេប្រទះឃើញស្លាប់ នៅក្នុងរថយន្តរបស់ពួកគេ។
នៅទីក្រុង Buffalo ខ្យល់ព្យុះ និងព្រិលធ្លាក់ខ្លាំង បានបណ្តាលមនុស្សជាង ២០០០០នាក់គ្មានអគ្គិសនីប្រើប្រាស់៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NBC
ចុចអាន៖ ឆ្នាំនេះ សហរដ្ឋអាមេរិក ជួបថ្ងៃបុណ្យណូអែលដ៏គ្រោះថ្នាក់ និងរងទុក្ខ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


