Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុម WHO កំពុងធ្វើការជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំងចិន ដើម្បីវាយតម្លៃការប្រើប្រាស់បន្ទាន់

បានផុស

នៅ

អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បាននិយាយថា ក្រុម WHO នៅប្រទេសចិនកំពុងធ្វើការជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំង Sinovac និង Sinopharm សម្រាប់ការចុះបញ្ជីប្រើប្រាស់បន្ទាន់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Tedros បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននាពេលថ្មីៗនេះថា “ខ្ញុំរីករាយដែលក្រុមអង្គការសុខភាពពិភពលោកនៅប្រទេសចិននាពេលបច្ចុប្បន្ននេះកំពុងធ្វើការជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំង Sinovac និង Sinopharm ដើម្បីវាយតម្លៃការអនុលោមតាមការអនុវត្តផលិតកម្មគុណភាពអន្តរជាតិមុនពេលការចុះបញ្ជីប្រើប្រាស់ជាបន្ទាន់ដោយ WHO” ។

ទន្ទឹមនោះលោកក៏បានកត់សម្គាល់ដែរថា អង្គការសុខភាពពិភពលោកបន្តស្នើសុំឲ្យក្រុមហ៊ុនផលិតវ៉ាក់សាំងនានានៅជុំវិញពិភពលោកព្យាយាមផ្តល់នូវទិន្នន័យចាំបាច់ឲ្យបានឆាប់រហ័សដែលនឹងអនុញ្ញាតឲ្យអង្គការពិចារណាលើវ៉ាក់សាំងសម្រាប់ការចុះបញ្ជីប្រើប្រាស់បន្ទាន់ ។

លោក Tedros បាននិយាយថា “នៅពេលដែលយើងសង្ឃឹមអំពីវ៉ាក់សាំងដែលមានសុវត្ថិភាព និងប្រសិទ្ធភាពដែលកំពុងត្រូវបានដាក់ចេញឲ្យប្រើប្រាស់ យើងចង់ឃើញការបង្កើនការចាក់វ៉ាក់សាំង ខណៈវ៉ាក់សាំងត្រូវបានបម្រុងទុកសម្រាប់ប៉ុន្មានសប្តាហ៍ខាងមុខនេះហើយផងដែរ” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ XINHUA

ចុចអាន ៖ ទីបំផុត រកឃើញវ៉ាក់សាំងកូវីដដែល WHO ទទួលស្គាល់ឲ្យប្រើប្រាស់ជាបន្ទាន់

ចុចអាន ៖ WHO ៖ ខែកុម្ភៈ ការចាក់វ៉ាក់សាំងកូវីដនឹងមានគ្រប់ប្រទេសទាំងអស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម