ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង ឲ្យ ជប៉ុន សម្រេចចិត្តផ្នែកនយោបាយលើបញ្ហាសំណងពលកម្មក្នុងសម័យសង្គ្រាម
ក្នុងជំនួបនៅខាងក្រៅសន្និសីទសន្តិសុខនាទីក្រុង Munich ប្រទេសអាល្លឺម៉ង់, រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោក Park Jin ជំរុញឲ្យភាគីជប៉ុនធ្វើការសម្រេចចិត្តផ្នែកនយោបាយលើបញ្ហាសំណងពលកម្មដោយបង្ខំក្នុងសម័យសង្គ្រាម ។

លោក Park និយាយថា បញ្ហាសំខាន់ៗទាំងអស់ត្រូវបានលើកយកមកពិភាក្សា ហើយឥឡូវនេះកំពុងត្រូវការការប្តេជ្ញាចិត្តផ្នែកនយោបាយពីសំណាក់ភាគីជប៉ុន ។
ជាមួយបញ្ហានេះ កូរ៉េខាងត្បូង និងជប៉ុនក៏បានធ្វើការរួមគ្នាអស់ជាច្រើនទសវត្សមកហើយក្នុងការស្វែងរកដំណោះស្រាយ ។ នៅក្នុងឆ្នាំ ២០១៩ តុលាការកំពូលរបស់កូរ៉េ បានសម្រេចឲ្យក្រុមហ៊ុនជប៉ុន Mitsubishi Heavy Industries និង Nippon Steel គួរបង់ប្រាក់សំណងដល់ជនរងគ្រោះកូរ៉េខាងត្បូងដែលនៅរស់រានមានជីវិតពីការបង្ខំឲ្យធ្វើការក្នុងសម័យសង្គ្រាម ។

ទោះជាយ៉ាងណាក៏ដោយ ជប៉ុនអះអាងថា សំណងទាំងអស់ដែលបានមកពីការកាន់កាប់ប្រទេសកូរ៉េឆ្នាំ ១៩១០ ដល់ ១៩៤៥ ត្រូវបានដោះស្រាយក្រោមសន្ធិសញ្ញាឆ្នាំ ១៩៦៥ ដែលធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានលក្ខណៈធម្មតាវិញហើយ ។
បន្ថែមពីនេះ កូរ៉េខាងត្បូងក៏ស្នើឲ្យបង្កើតមូលនិធិដើម្បីជួយជនរងគ្រោះកំលាំងពលកម្ម ប៉ុន្តែជប៉ុនមិនមានឆន្ទៈក្នុងការចូលរួមក្នុងមូលនិធិនេះនោះទេ ដោយលើកឡើងថា បើសិនជាបរិច្ចាក គឺប្រៀបបានដូចជា ការទទួលយកការកាត់ក្តីរបស់តុលាការកំពូលកូរ៉េខាងត្បូង ។

ដោយឡែក បន្ថែមពីលើបញ្ហាកម្លាំងពលកម្មដោយបង្ខំក្នុងសម័យសង្រ្គាម អ្នកការទូតកំពូលទាំងពីរក៏ពិភាក្សាអំពីការគំរាមកំហែងសន្តិសុខដែលបង្កឡើងដោយកូរ៉េខាងជើងផងដែរ ខណៈប្រទេសនេះបានបាញ់មីស៊ីលផ្លោងអន្តរទ្វីប (ICBM) មួយទៀត មុនពេលកិច្ចប្រជុំនៅថ្ងៃសៅរ៍នេះ ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ The Korea Times
ចុចអាន ៖ អ៊ុយក្រែន ថា រុស្ស៊ី នឹងបាញ់ស្រោចមីស៊ីលខ្នាតធំនៅថ្ងៃខួប ១ ឆ្នាំនៃប្រតិបត្តិ ការសឹក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


