Connect with us

ព័ត៌មានអន្ដរជាតិ

ចិន និងជប៉ុន រៀបចំកិច្ចពិភាក្សាសន្តិសុខលើកដំបូង ក្នុងរយៈពេល ៤ឆ្នាំ

បានផុស

នៅ

ប្រទេសចិន និងជប៉ុន បានចាប់ផ្តើមកិច្ចពិភាក្សាផ្នែកសន្តិសុខជាផ្លូវការលើកដំបូង ក្នុងរយៈពេល៤ឆ្នាំ ដោយក្រុមមន្ត្រីចិន បានសម្តែងក្តីព្រួយបារម្ភលើការកសាងយោធារបស់ទីក្រុងតូក្យូ ហើយអ្នកការទូតជប៉ុន បានផ្តោតលើទំនាក់ទំនងជិតស្និទ្ធរបស់ទីក្រុងប៉េកាំងជាមួយរុស្ស៊ី និងមន្ទិលសង្ស័យលើការប្រើប្រាស់បាឡុងចារកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចពិភាក្សា​ដែល​មាន​គោលដៅ​បន្ធូរបន្ថយ​ភាព​តានតឹង​នេះ បាន​ចាប់ផ្តើម​ក្នុងរាជធានីតូក្យូ របស់ប្រទេស​ជប៉ុននៅ​ថ្ងៃ​ពុធទី២២ខែកុម្ភៈ​។

កិច្ចពិភាក្សានេះ កើតឡើងចំពេលមានការព្រួយបារម្ភរបស់ប្រទេសជប៉ុនដែលថា ចិនអាចនឹងងាកទៅរកការប្រើកម្លាំងដើម្បីកាន់កាប់កោះតៃវ៉ាន់ បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន ដែលជាទង្វើអាចនាំឲ្យមានជម្លោះកាន់តែទូលំទូលាយដែលគ្របដណ្តប់ទីក្រុងតូក្យូ និងសហរដ្ឋអាមេរិក ហើយរំខានដល់ពាណិជ្ជកម្មពិភពលោក។

ប្រទេសជប៉ុនកាលពីខែធ្នូបាននិយាយថា ខ្លួននឹងបង្កើនការចំណាយលើវិស័យការពារជាតិទ្វេដងក្នុងរយៈពេល ៥ឆ្នាំខាងមុខ ពោលគឺដល់២%នៃផលិតផលក្នុងស្រុកសរុប (GDP) ដើម្បីកំញើញចិន មិនឲ្យងាកទៅរកសកម្មភាពយោធា។

ទីក្រុងតូក្យូក៏មានគម្រោងទិញមីស៊ីលរយៈចម្ងាយឆ្ងាយដែលអាចវាយប្រហារចិនដីគោក និងស្តុកអាវុធផ្សេងទៀតដែលចាំបាច់ផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Aljazeera

ចុចអាន៖ ចិន ព្រមានសងសឹក ដោយសារអាមេរិក ប្រតិកម្មហួសហេតុពេក ជុំវិញរឿងបាឡុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម