ព័ត៌មានអន្ដរជាតិ
អស់ពីភ្លើងឆេះព្រៃ ពេលនេះ កាលីហ្វ័រញ៉ា ប្រឈមអាកាសធាតុត្រជាក់ដល់ឆ្អឹង ម្តង
តាមសេចក្តីរាយការណ៍របស់ Newsweek កាលពីថ្ងៃអាទិត្យទី៩ខែកុម្ភៈឆ្នាំ២០២៥ សហរដ្ឋអាមេរិក បានចេញការព្រមានអំពីអាកាសធាតុត្រជាក់ដល់ឆ្អឹងនៅភាគកណ្តាលរដ្ឋ កាលីហ្វ័រញ៉ា ខណៈសីតុណ្ហភាពត្រូវបានគេព្យាករថា នឹងធ្លាក់ចុះដល់ -២៨អង្សាសេឯណោះ នៅប៉ុន្មានថ្ងៃខាងមុខ។

យ៉ាងណាមិនមែនតែ កាលីហ្វ័រញ៉ា ទេ សូម្បីតែរដ្ឋ Oregon ក៏ត្រវប្រឈមនឹងបញ្ហាដូចគ្នានេះដែរ ដោយក្រុមមន្ត្រីបានព្រមានថា អាកាសធាតុបែបនេះ នឹងបង្កផលប៉ះពាល់ខ្លាំងដល់ក្រុមមនុស្សងាយរងគ្រោះដូចជាកុមារតូចៗ និងមនុស្សចាស់ជាដើម។
សម្រាប់កាលីហ្វ័រញ៉ា តំបន់ដែលរងឥទ្ធិពលខ្លាំងបំផុតពីបញ្ហាអាកាសធាតុនេះគឺ San Joaquin ដែលសីតុណ្ហភាពត្រូវគេព្យាករនឹងធ្លាក់ចុះដល់ -២៩អង្សាសេ បន្ទាប់មកគឺ North Bay Interior, East Bay Interior, Santa Clara, Northern Salinas, Hollister និង Carmel។

ពាក់ព័ន្ធបញ្ហានេះ ទីភ្នាក់ងារឧតុនិយមកាលីហ្វ័រញ៉ា បានបង្ហោះសារលើបណ្តាញសង្គមថា មូលហេតុដែលអាកាសធាតុចុះត្រជាក់ខ្លាំងបែបនេះ គឺដោយសារតែម៉ាស់ខ្យល់មកពីតំបន់អាក់ទិក។
សូមបញ្ជាក់ថា ភាពត្រជាក់ញ័រញាក់ដល់ឆ្អឹងនេះ កើតឡើងបន្ទាប់ពីរដ្ឋកាលីហ្វ័រញ៉ា ទើបតែបានធូរស្រាលបន្តិចប៉ុណ្ណោះ ពីគ្រោះមហន្តរាយភ្លើងឆេះព្រៃ ដែលបង្កវិនាសកម្មយ៉ាងធំធេង។

នៅថ្ងៃទី៨ រដ្ឋកាលីហ្វ័រញ៉ា ត្រូវជួបវិនាសកម្មភ្លើងឆេះព្រៃ ដោយអគ្គិភ័យសកម្មចំនួន៥ ដូចជា Palisades, Eaton, Kenneth, Hurst និង Lidia បានវាយប្រហារទីក្រុង Los Angeles ខណៈតួលេខមនុស្សស្លាប់ មាន២៩នាក់។
បើបូករួមទាំងអស់ ត្រឹមមួយខែមករាដើមឆ្នាំ២០២៥ រដ្ឋកាលីហ្វ័រញ៉ា មានភ្លើងឆេះព្រៃសរុប៣០១កន្លែង ដុតកម្ទេចផ្ទៃដីប្រមាណ ២០ ២៣៤ហិកតា បំផ្លាញសំណង់ហេដ្ឋារចនាសម្ព័ន្ធនិងផ្ទះសម្បែងអស់ ១៦ ២៥៥ខ្នង ព្រមទាំងបង្កការខាតបង់សេដ្ឋកិច្ចគិតជាទឹកប្រាក់ប្រហែល ៥០ពាន់លានដុល្លារអាមេរិក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


