ព័ត៌មានអន្ដរជាតិ
LA កើតភ្លើងឆេះព្រៃថ្មីទៀត រាលដាលលឿនបំផុត បង្ខំឲ្យជម្លៀសមនុស្ស ជាង៣ម៉ឺននាក់
ទីក្រុង Los Angeles នៃរដ្ឋកាលីហ្វ័រញ៉ា កើតក្តីកង្វល់ទៀតហើយ ដោយភ្លើងឆេះព្រៃថ្មី កំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅនិងរាលដាលលឿនបំផុតនៅភាគខាងជើង ជាហេតុបង្ខំឲ្យមានការជម្លៀសមនុស្សចំនួន ៣១ ០០០នាក់ ព្រោះតែហានិភ័យ គំរាមកំហែងដល់អាយុជីវិត។

តាមការចុះផ្សាយរបស់ ABC News, អគ្គិភ័យថ្មីនេះមានឈ្មោះ Hughes ដោយចាប់ផ្តើមឆាបឆេះលើតំបន់ដីទួលក្បែរបឹង Castaic កាលពីថ្ងៃពុធទី២២ខែមករាឆ្នាំ២០២៥ ខណៈវាដុតកម្ទេចលើផ្ទៃដី២ ៣០០ហិកតាត្រឹមប៉ុន្មានម៉ោង ហើយអ្វីដែលគេបារម្ភខ្លាំងគឺថា វារាលដាលលឿនណាស់ ដោយសារតែមានខ្យល់បក់ខ្លាំងនិងស្ថានភាពព្រៃស្ងួត។
កងពន្លត់អគ្គិភ័យ ដោយមានជំនួយពីយន្តហោះទម្លាក់ទឹក ត្រូវបានបញ្ជូនទៅរួចហើយដើម្បីទប់ទល់ជាមួយភ្លើងឆេះព្រៃនេះ ខណៈមូលហេតុបង្កការឆាបឆេះ គេនៅមិនទាន់ដឹងទេ។

អគ្គិភ័យនេះកើតឡើង ស្របពេលទីក្រុង LA នៅកំពុងប្រយុទ្ធជាមួយភ្លើងឆេះព្រៃសកម្មដ៏ធំចំនួន២ ខណៈតួលេខមនុស្សស្លាប់ ដោយសារគ្រោះធម្មជាតិតាំងពីដើមខែមករាមកនេះ កើនដល់២៨នាក់ហើយ។
សូមបញ្ជាក់ថា ភ្លើងឆេះព្រៃដំបូងដែលកើតមានក្នុងរដ្ឋកាលីហ្វ័រញ៉ានៅឆ្នាំ២០២៥នេះ គឺអគ្គិភ័យ Palisades ដែលផ្តើមឆេះកាលពីថ្ងៃទី៧ខែមករា ហើយមកទល់ពេលនេះ វាបានដុតកម្ទេចលើផ្ទៃដីជាង ៩ ៥៩៦ហិកតា។

យ៉ាងណា បើគិតសរុបទៅ រដ្ឋកាលីហ្វ័រញ៉ា មានភ្លើងឆេះព្រៃទាំងធំនិងតូច ប្រមាណ២៤០កន្លែងឯណោះ ដោយដុតកម្ទេចលើផ្ទៃដី ១៦ ៣៧៤ហិកតា និងបំផ្លាញសំណង់ហេដ្ឋារចនាសម្ព័ន្ធនិងផ្ទះសម្បែង ១៥ ៧៩៨ខ្នង។
មិនត្រឹមប៉ុណ្ណឹង អ្នកជំនាញសេដ្ឋកិច្ចប៉ាន់ស្មានថា គ្រោះធម្មជាតិនៅកាលីហ្វ័រញ៉ា បានបង្កជាការខាតបង់ក្នុងទំហំទឹកប្រាក់ចន្លោះ ២៨ពាន់លានដុល្លារ ទៅ ៣៥ពាន់លានដុល្លារអាមេរិក៕
អត្ថបទ៖ សុវណ្ណ
ចុចអាន៖ ក្រោយភ្លើងឆេះដ៏សាហាវបំផុត រដ្ឋកាលីហ្វ័រញ៉ា នឹងជួបព្យុះភ្លៀងនាំសារធាតុពុលម្តង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


