ស្តេចថៃ កំពុងស្តារព្រះកិត្តិនាម ស្របពេលបាតុកម្មគ្រោងផ្ទុះឡើងជាបន្ត
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ស្តេចថៃ កំពុងស្តារព្រះកិត្តិនាម ស្របពេលបាតុកម្មគ្រោងផ្ទុះឡើងជាបន្ត

Published

on

បន្ទាប់ពីអស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច បានជំរុញឲ្យមានការទាមទារមិនធ្លាប់មានពីមុនមកចំពោះកំណែទម្រង់របបរាជានិយមថៃ ព្រះមហាក្សត្រ Maha Vajiralongkorn កំពុងតែព្យាយាមស្តាររូបភាពរបស់ទ្រង់ នៅក្នុងអ្វីដែលកំពុងលេចចេញជាភាពតានតឹងមួយឆ្នាំទៀតនៅក្នុងប្រទេសនេះ។

លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា បានមើលការខុសត្រូវខាងសេដ្ឋកិច្ចខណៈវិស័យទេសចរណ៍ត្រូវបានបំផ្លាញដោយជំងឺរាតត្បាតកូវីដ១៩ ឯរោងចក្រកាត់បន្ថយកម្មករនិងការនាំចេញបានធ្លាក់ចុះ។ កសិករត្រូវតស៊ូជាមួយគ្រោះរាំងស្ងួតដ៏អាក្រក់បំផុត ក្នុងរយៈពេលបួនទសវត្សរ៍។ ផលិតផលក្នុងស្រុកសរុប បានធ្លាក់ចុះប្រមាណ៦,៦ភាគរយកាលពីឆ្នាំមុន។

ខណៈមានការព្យាករណ៍អំពីការងើបឡើងវិញខ្លះសម្រាប់ឆ្នាំ២០២១នេះ វាត្រូវបានគេកំណត់ថា នឹងមានភាពរង្គោះរង្គើបន្តិចសម្រាប់សេដ្ឋកិច្ចដែលបានធ្លាក់ចុះអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ រលកថ្មីនៃការផ្ទុះវីរុសកូរ៉ូណា បានធ្វើឲ្យប្រទេសថៃពង្រីកច្បាប់ក្នុងគ្រាអាសន្នរហូតដល់ចុងខែកុម្ភៈ។ ទន្ទឹមនឹងនេះដែរ គណបក្សប្រឆាំងធំបំផុតរបស់ប្រទេសថៃ គ្រោងនឹងជំរុញឲ្យមានការបោះឆ្នោតបង្ហាញភាពគ្មានទំនុកចិត្តមួយ ប្រឆាំងនឹងរដ្ឋាភិបាលចំពោះការគ្រ​ប់គ្រងមិនបានល្អរបស់ប្រទេសនេះ រួមមានទាំងការឆ្លើយតបចំពោះជំងឺកូវីដ១៩ផងដែរ។

អ្វីដែលគេរំពឹងថានឹងកើតឡើងម្តងទៀត គឺជាការប្រមូលផ្តុំគ្នារយៈពេលច្រើនខែដែលក្រុមអ្នកតវ៉ាបានរិះគន់ដោយបើកចំហ ចំពោះរាជាធិបតេយ្យដែលជាស្ថាប័នដ៏មានឥទ្ធិពលបំផុតរបស់ប្រទេសថៃ។ ឥឡូវនេះ នៅតាមដងផ្លូវមានសភាពស្ងាត់បន្តិចទោះមានការតវ៉ាតូចៗកាលពីចុងសប្តាហ៍ក៏ដោយ ប៉ុន្តែមេដឹកនាំនិស្សិតបានប្តេជ្ញាថា នឹងវិលត្រឡប់មកវិញដរាបណាការទាមទាររបស់ពួកគេដែលត្រូវបានដោះស្រាយ។ ការទាមទារទាំងនោះរួមមាន អំណាចរាជានិយមតិចជាងមុន, រដ្ឋធម្មនុញ្ញប្រជាធិបតេយ្យជាងមុននិងការលាលែងពីតំណែងរបស់លោកប្រាយុទ្ធ។

ព្រះមហាក្សត្រ Vajiralongkorn បានបង្កើនវត្តមានរបស់ទ្រង់នៅក្នុងប្រទេសថៃ ចាប់តាំងពីភាពចលាចលបានផ្ទុះឡើង។ ព្រះអង្គបានវិលត្រឡប់មកពីប្រទេសអាល្លឺម៉ង់វិញកាលពីខែតុលា។ ចាប់តាំងពីពេលនោះមក ព្រះមហាក្សត្រនិងបរិវារបានចូលរួមក្នុងពិធីសាសនា ប្រគល់សញ្ញាប័ត្រដល់និស្សិតបញ្ចប់ការសិក្សា ស្វាគមន៍អ្នកគាំទ្រអាវលឿងហើយថែមទាំងបានបោសដីក្នុងគម្រោងសប្បុរសធម៌មួយរបស់ព្រះអង្គទៀតផង។

ខណៈដែលព្រះមហាក្សត្រ Vajiralongkorn បានទទួលអំណាចនិងទ្រព្យសម្បត្តិយ៉ាងច្រើននៅពេលទ្រង់ឡើងសោយរាជ្យក្នុងឆ្នាំ២០១៦ ប្រជាជនថៃជាច្រើនក៏បានជឿលើបារមីរបស់ទ្រង់ផងដែរ។ ក្នុងរយៈពេលនៃការសោយរាជ្យរយៈពេល៧០ឆ្នាំរបស់អតីតព្រះមហាក្សត្រ ព្រះអង្គម្ចាស់ Bhumibol Adulyadej បានប្រមូលផ្ដុំនិងបង្ហាញនូវបារមីរបស់ទ្រង់។

នៅក្នុងការអត្ថាធិប្បាយជាសាធារណៈដ៏កម្រមួយទៅកាន់អ្នកយកព័ត៌មានបរទេស ក្នុងអំឡុងពេលបង្ហាញវត្តមានកាលពីដើមខែវិច្ឆិកា ព្រះអង្គ Vajiralongkorn បានហៅប្រទេសថៃថាជា ​“ទឹកដីនៃការសម្របសម្រួល”។ ការិយាល័យនៃព្រះបរមរាជវាំងមិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេ ហើយការហៅទូរស័ព្ទទៅការិយាល័យនោះមិនបានឆ្លើយតបឡើយ។

This image has an empty alt attribute; its file name is fc42699a7534b6076eee7f9e7af0518b.jpg

ទោះប្រទេសថៃមានរដ្ឋប្រហារប្រហែល១២លើកក្នុងសតវត្សរ៍ចុងក្រោយក៏ដោយ លើកនេះមិនដូចភាពច្របូកច្របល់កាលពីលើកមុនទេ។ ក្រុមអ្នកតវ៉ាមិនបានស្វែងរកអំណាចសម្រាប់ខ្លួនឯងឡើយ។ ពួកគេគ្រាន់តែចង់ឲ្យយោធានិងរាជវង្ស មានការទទួលខុសត្រូវខ្លាំងជាងមុនចំពោះប្រជាជន៧០លាននាក់របស់ប្រទេសនេះប៉ុណ្ណោះ។

រហូតមកដល់ពេលនេះ រដ្ឋាភិបាលបានចៀសវាងការបង្ក្រាបបង្ហូរឈាមដូចការធ្វើបាតុកម្មកាលពីអតីតកាល បើទោះបីជាមេដឹកនាំបាតុករយ៉ាងតិច១២នាក់ ត្រូវប្រឈមនឹងការចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ ដែលអនុវត្តទោសជាប់ពន្ធនាគាររយៈពេល១៥ឆ្នាំក៏ដោយ។ តុលាការថៃកាលពីថ្ងៃអង្គារ បានកាត់ទោសអតីតមន្រ្តីរាជការម្នាក់ដែលត្រូវបានចាប់ខ្លួនក្នុងឆ្នាំ២០១៥ ឲ្យជាប់ពន្ធនាគាររយៈពេល៤៣ឆ្នាំកន្លះ សម្រាប់ការចែករំលែកនៅលើបណ្តាញសង្គមនៃឃ្លីបពីកម្មវិធីជជែកតាមអ៊ីនធើណែតមួយ ដែលគេចោទប្រកាន់ពីបទបរិហារកេរ្តិ៍រាជាធិបតេយ្យ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ SCMP

ចុចអាន៖ ហេតុអ្វីស្តេច​ Vajiralongkorn ចូលចិត្តនៅអាល្លឺម៉ង់? តើទ្រង់ដឹកនាំប្រទេសថៃដោយរបៀបណា?

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ2 hours ago

ថ្ងៃនេះ​រក​ឃើញ​អ្នក​ពាក់ព័ន្ធ​៤០០នាក់ ជាមួយ​ជនជាតិចិន​ដែល​ឆ្លង​កូ​វីដ​១៩​នៅ​ខេត្តកោះកុង​

ព័ត៌មានជាតិ3 hours ago

ពលរដ្ឋ​ផ្អើល​នាំគ្នា​ទៅ​មើល​បាតុភូត​ចម្លែក​ទឹកធ្លាក់​ពីលើ​មែកឈើ​មិន​ឈប់​នៅ​វត្ត​ត្បូង​

ព័ត៌មានជាតិ3 hours ago

លោក ហ៊ុន ម៉ា​ណែ​ត ចុះ​ត្រួត​ពិនិត្យ​សកម្មភាព​ហ្វឹកហ្វឺន​កង​កម្លាំង​ត្រៀម​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩

ព័ត៌មានជាតិ4 hours ago

មកលេង​ផ្ទះ​២​ថ្ងៃ​នៅ​តាកែវ ត្រឡប់​ទៅ​កំពង់សោម​វិញ ធ្វើតេស្ត​ឃើញ​វិជ្ជមាន​កូ​វីដ​-១៩

ព័ត៌មានជាតិ4 hours ago

អ្នកជំនាញ​អះអាង​ថា តម្លៃ​ដំឡូង​មី​នៅ​ឆ្នាំនេះ​ខ្ពស់​ជាង​ឆ្នាំមុន

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services