ព័ត៌មានអន្ដរជាតិ
លេចវត្តមានព្រះរាជបុត្រាថៃ Vacharaesorn វិលចូលមាតុភូមិលើកទី ២
សារព័ត៌មាន thairath បានរាយការណ៍ថា ព្រះបុត្រាទីពីរ Vacharaesorn Vivacharawongse នឹងយាងត្រលប់ចូលប្រទេសថៃនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ ដូចការគ្រោងទុក ដោយលើកនេះទ្រង់មកបំពេញកិច្ចការងារផ្ទាល់ខ្លួនតែប៉ុណ្ណោះ។

ក្នុងដំណើរយាងមកដល់ប្រទេសថៃជាលើកទីពីររបស់បុត្រាស្ដេច Maha Vajiralongkorn លើកនេះត្រូវបានគេដឹងថាជាដំណើរផ្ទាល់ខ្លួនដោយទ្រង់មានបំណងចូលរួមសកម្មភាពគោរពវិញ្ញាណក្ខន្ធព្រះករុណា ព្រះមហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត និងធ្វើសកម្មភាពក្នុងថ្ងៃបុណ្យបិតាជាតិ ៥ ធ្នូ រួមទាំងការយាងទៅខេត្តនានា។ ស្របពេលដែលគេរំពឹងថាទ្រង់នឹងគង់នៅទឹកដីកំណើតរយៈពេល ២ សប្តាហ៍ឯណោះ។
លើសពីនេះថែមទៀតដែរ ព្រះបុត្រា Vacharaesorn បានមានព្រះបន្ទូលប្រាប់អ្នកជិតស្និទ្ធកាលពីនៅសហរដ្ឋអាមេរិកថា ទ្រង់យាងមកលើកនេះព្រោះចង់ធ្វើដំណើរទៅខេត្តជាច្រើន ប៉ុន្តែមិនបានបញ្ចាក់លម្អិតនោះទេ។ ក្នុងនោះទ្រង់ចង់ទៅបែបសាមញ្ញដោយមិនមានអ្នកហែរហមច្រើនឡើយ។
សូមរម្លឹកដែរថា កាលពីថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០០៣បុត្រាទីពីររបស់ស្ដេចថៃអង្គនេះ បានធ្វើដំណើរយាងត្រឡប់ទៅប្រទេសថៃវិញជាលើកដំបូងក្នុងរយៈពេល ២៧ ឆ្នាំ នៅពេលនោះទ្រង់បានធ្វើដំណើរទៅថ្វាយបង្គំព្រះពុទ្ធរូប និងវត្ថុស័ក្តិសិទ្ធិជាច្រើនតាមវត្តអារាម ព្រះបរមរាជវាំង និងទីសក្ការៈបូជាក្នុងក្រុង។ ក្រោយមកទ្រង់បានបានបង្ហោះរូបមួយសន្លឹកលើទំព័រហ្វេសប៊ុកផ្ទាល់ឈ្មោះ Vacharaesorn Vivacharawongse ពេលកំពុងគង់លើតុកតុក ព្រមទាំងបានសោយគុយទាវជាមួយក្រុមធ្វើដំណើរ ដែលហេតុការណ៍នេះត្រូវបានបង្ហោះក្នុងឃ្លិបដោយអ្នកយកព័ត៌មាន Wassana Nanum ។
ទោះយ៉ាងណាក៏ដោយ ការយាងត្រលប់ចូលប្រទេសថៃរបស់បុត្រា Vacharaesorn Vivacharawongse បានធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយធំៗភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈនៅលើគេហទំព័រ X ប្រជាជនជាច្រើនបានបង្កើត hashtag គាំទ្រទ្រង់ជាង ៣៩០,០០០ ដង ហើយដំណើរទស្សនកិច្ចរបស់ទ្រង់បានទទួលការចាប់អារម្មណ៍ខ្លាំង ទាំងក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងអន្តរជាតិរួមមាន CNN, BBC និង Reuters៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ការយាងចូលមកមាតុភូមិរបស់បុត្រាស្ដេច ថៃ ដែលគង់និរទេស២៧ឆ្នាំ បង្កើតភាពភ្ញាក់ផ្អើលពីសារព័ត៌មានពិភពលោក
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


