ព័ត៌មានអន្ដរជាតិ
បុត្រាទី ២ ស្ដេចថៃ ចង់យាងមកគង់នៅមាតុប្រទេសវិញ តែទ្រង់ស្នើឲ្យរដ្ឋាភិបាលសម្រួលរឿងមួយ
យោងតាមកាសែតបាងកកប៉ុស្តិ៍បានឲ្យដឹងថា បុត្រារបស់ព្រះមហាក្សត្រថៃ Maha Vajiralongkorn ចង់យាងវិលមកគង់នៅមាតុប្រទេសកំណើតរបស់ទ្រង់វិញ បន្ទាប់ពីគង់ក្រៅប្រទេសអស់រយៈពេលជិតបីទសវត្សរ៍ ខណៈដែលទ្រង់ស្នើឲ្យរដ្ឋាភិបាលជួយធានាអត្តសញ្ញាណប័ណ្ណ និងលិខិតឆ្លងដែន។
បន្ទាប់ពីគង់នៅទីក្រុងញូវយ៉កអស់រយៈកាលយូរ ព្រះបុត្រាទី២ Vacharaesorn Vivacharawongse បានក្លាយជាជនបរទេស ហើយទ្រង់តែងតែប្រើប្រាស់លិខិតឆ្លងដែនសម្រាប់ដំណើរទស្សនកិច្ចរបស់ទ្រង់ទាំងបីលើក ទៅកាន់មាតុប្រទេសកំណើត ក្នុងរយៈពេល ៧ ខែមកនេះ។

យោងតាមរបាយការណ៍បានបញ្ចាក់ឲ្យដឹងទៀតថា បុត្រា Vacharaesorn មានព្រះបំណងចង់យាងមកប្រទេសថៃវិញ ជាមួយនឹងការគង់នៅជាអចិន្ត្រៃយ៍តែម្ដង ប៉ុន្តែការងាររបស់ទ្រង់ និងកត្តាផ្សេងទៀតត្រូវតែមានព្រះរាជតម្រិះ មុននឹងសម្រេចព្រះទ័យផ្លាស់ពីសហរដ្ឋអាមេរិក ។ បច្ចុប្បន្នទ្រង់បានធ្វើការជាមេធាវីនៅទីក្រុងញូវយ៉ក និងរដ្ឋផ្លរីដា អស់រយៈពេលប្រហែល ១៥ ឆ្នាំ ហើយឥឡូវនេះទ្រង់កំពុងធ្វើការជាអ្នកប្រឹក្សាផ្នែកច្បាប់ ជាពិសេសទ្រង់កំពុងព្រះរាជតម្រិះបង្កើតក្រុមហ៊ុនប្រឹក្សាយោបល់ ដើម្បីផ្តល់ប្រឹក្សាដល់ក្រុមហ៊ុនបរទេស ដែលកំពុងស្វែងរកការវិនិយោគនៅក្នុងប្រទេសថៃផងដែរ ។
ថ្វីបើយ៉ាងនេះក្ដី បុត្រាអង្គនេះបានមានព្រះបន្ទូលទៅកាន់កាសែតដដែលនៅក្នុងបទសម្ភាសន៍មួយថា ការយាងដំណើររបស់ទ្រង់កន្លងមក មានត្រឹមតែលក្ខណៈផ្ទាល់ខ្លួនប៉ុណ្ណោះ ហើយមិនមានរបៀបវារៈពិសេសអ្វីនោះទេ។ ស្របពេលដែល ព្រះរាជដំណើរទស្សនកិច្ចលើកដំបូងរបស់បុត្រា Vacharaesorn នៅក្នុងខែសីហា បានលេចវត្តមានព្រះអនុជយាងតាមក្រោយ។ ក្នុងដំណើរយាងមកកាន់ទឹកដីកំណើតលើកដំបូងរបស់ទ្រង់ បានបង្កើតការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់ក្រុមអ្នកសារព័ត៌មានពិភពលោក។

សូមជម្រាបជូនថា ព្រះអង្គ Vacharaesorn គឺជាបុត្រាមួយអង្គក្នុងចំណោមបុត្រាទាំងប្រាំរបស់ស្តេច Maha Vajiralongkorn ជាមួយនឹងមហេសីទីពីរគឺព្រះនាង Sujarinee Vivacharawongse ដែលជាអតីតតារាសម្តែង ។ ក្រោយមក ទ្រង់ និងមាតារួមទាំងបុត្រា ៣ អង្គផ្សេងទៀត ត្រូវស្ដចថៃដកឋានៈ និងនិរទេសចេញពីទឹកដីកំណើត បន្ទាប់ពីលែងលះរបស់ព្រះបិតា និងព្រះមាតាក្នុងឆ្នាំ ១៩៩៦ ដោយទុកតែព្រះនាង Sirivannavari Nariratana ក្នុងនាមជាសែព្រះរាជវង្សានុវង្ស ហើយគង់នៅក្នុងប្រទេសថៃសព្វថ្ងៃនេះ ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


