ព័ត៌មានអន្ដរជាតិ
ធ្វើមាតុប្រទេសលើកទី២ភ្លាម បុត្រារបស់ស្ដេចថៃ យាងគោរពព្រះវិញ្ញាណក្ខន្ធអតីតក្សត្រ Bhumibol ដោយឥតបង្អង់យូរ
រាជបុត្រាទីពីររបស់ស្ដេច Maha Vajiralongkorn បានយាងមកដល់ប្រទេសថៃជាលើកទី២ដូចការគ្រោងទុក ហើយមិនបង្អង់យូរនៅពេលមកដល់ទឹកដីកំណើតភ្លាម ទ្រង់យាងទៅកាន់ព្រះបរមរាជវាំងដើម្បីគោរពវិញ្ញាណក្ខន្ធព្រះអង្គម្ចាស់ Bhumibol Adulyadej ។

តាមរយៈរូបភាពលើបណ្ដាញហ្វេសប៊ុកផ្ទាល់របស់ទ្រង់ Vacharaesorn Vivacharawongse ដែលជារូបភាពនៃការថ្វាយបង្គំព្រះរាជា Bhumibol Adulyadej នៅឧទ្យានព្រះបាទភូមិបុលអាឌុលយ៉ាដេត ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ទ្រង់ នាថ្ងៃទី ០៥ខែ ធ្នូ ឆ្នាំ ២០២៣ ដោយបុត្រាបានសរសេរចំណងជើងពេញដោយអត្ថន័យថា “ទៅនិយាយជាមួយលោកតា។ ថ្វាយបង្ខំព្រះមហាក្សត្រ ព្រះបាទភូមិបុលអាឌុលយ៉ាដេត ព្រះករុណាដ៏អស្ចារ្យ ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ៥ធ្នូ”។
ទន្ទឹមនោះទៀតសោត ដូចអ្វីដែលបុត្រា Vacharaesorn Vivacharawongse ធ្លាប់មានបន្ទូលកាលនៅអាមេរិកប្រាប់មនុស្សជិតស្និតយ៉ាងដូច្នោះ។ បន្ទាប់ពីគោរពព្រះអង្គម្ចាស់ Bhumibol Adulyadej រួចរាល់ ទ្រង់បានយាងដំណើរបន្តទៅបំពេញរាជកិច្ចផ្ទាល់ព្រះកាយ ក្រោមការបង្ហាញពីអ្នកហែហមជាមួយទ្រង់យ៉ាងច្រើនកុះករ។

ត្បិតថាដំណើររបស់រាជបុត្រាជាលើកទីពីរមិនដូចលើកទីមួយក្ដី តែការបង្ហាញព្រះភ័ក្ររបស់ទ្រង់បានក្លាយជាទីពេញចិត្តរបស់មនុស្សគ្រប់គ្នា។ ហើយបើទោះបីជាបុត្រាទីពីរអង្គនេះមិនមែនជាសែរាជវង្សដូចកាលពីមុនក៏ដោយ ប៉ុន្តែវត្តមានរបស់ទ្រង់ បានក្លាយជារឿងកក់ក្ដៅសម្រាប់ប្រជាជនទាំងអស់។
ទោះយ៉ាងណាក៏ដោយ ការលេចនូវវត្តមានរបស់បុត្រាទីពីររបស់ព្រះរាជា Maha Vajiralongkorn នៅជាការភ្ញាក់ផ្អើលរបស់មនុស្សទូទាំងពិភពលោក និងប្រព័ន្ធផ្សព្វផ្សាយធំៗមកទល់សព្វថ្ងៃ។ ជាពិសេសប្រជានុរាស្រ្តថៃ តែងតែទន្ទឹងការយាងវិលត្រលប់មកកាន់ទឹកដីកំណើត ដែលទ្រង់គង់និរទេសអស់រយៈពេលជាង២៧ឆ្នាំឯណោះ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖លេចវត្តមានព្រះរាជបុត្រាថៃ Vacharaesorn វិលចូលមាតុភូមិលើកទី ២
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


