Connect with us

ព័ត៌មានអន្ដរជាតិ

ឡើងកាន់តំណែងភ្លាម Joe Biden ព្រមានដេញចោលបុគ្គលិកសេតវិមានណា ដែលមិនគោរពអ្នកដទៃ

បានផុស

នៅ

លោកប្រធានាធិបតី Joe Biden បានព្រមានដល់បុគ្គលិកថ្មីថា លោកនឹងដេញពួកគេពីការងារ ប្រសិនបើលោករកឃើញថាពួកគេ ជាន់ឈ្លីអ្នកដទៃ។

ដោយបញ្ជាក់ច្បាស់ៗថា លោកចង់បញ្ចប់បរិស្ថានបំពុលនៅក្នុងការិយាល័យ West Wing អំឡុងរដ្ឋបាលមុន, លោក Biden និយាយថា លោកចង់ឲ្យបុគ្គលិករបស់លោក គ្រប់គ្រងដោយមិត្តភាពនិងការគោរព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Biden បាននិយាយនៅក្នុងបន្ទប់បរិភោគអាហារក្នុងពិធីស្បថចូលកាន់តំណែងជាផ្លូវការថា “ប្រសិនបើអ្នកធ្វើការជាមួយខ្ញុំ ហើយខ្ញុំឮថា អ្នកធ្វើចំពោះមិត្តរួមការងារម្នាក់ទៀតដោយក្តីមិនគោរពនោះ ខ្ញុំនឹងដេញអ្នកចេញពីតួនាទីភ្លាមៗ”។

លោកនិយាយថា លោកចង់ឲ្យបុគ្គលិករបស់លោកធ្វើការជាមួយគ្នា ដោយសុជីវធម៌ព្រោះនេះជាអ្វីដែលលោកនិយាយថា បានបាត់មិនឃើញទាល់តែសោះក្នុងរយៈពេល៤ឆ្នាំកន្លងមក។

នៅក្នុងពិធីនោះ លោក Biden និយាយថា លោកចង់ឲ្យបុគ្គលិករបស់លោកប្រព្រឹត្ដចំពោះមនុស្សគ្រប់គ្នាដោយសេចក្តីថ្លៃថ្នូរ។

គួរបញ្ជាក់ថា លោក Joe Biden បានស្បថចូលកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៦ ជាផ្លូវការកាលពីម៉ោង១២រំលងអាធ្រាតត្រូវនឹងម៉ោង១២ថ្ងៃត្រង់នៅអាមេរិក៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNN

ចុចអាន៖ អ្នកណាខ្លះចូលរួមពិធីស្បថឡើងកាន់តំណែងរបស់លោក Joe Biden?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

មន្ត្រីនាំពាក្យ៖ ការរឹតបន្ដឹងអាជីវកម្មគ្រប់រំសេវ ជាវិធានការទប់ស្កាត់ ដើម្បីបញ្ចៀសរាល់បាតុភាពផ្សេងៗ

ព័ត៌មានជាតិ២៩ នាទី មុន

ប្រមុខរាជរដ្ឋាភិបាល លើកឡើងថា ការរើសអើង និងការមើលរំលងនូវសមត្ថភាពរបស់ជនមានពិការភាព គឺជាកំហុសឆ្គង

ព័ត៌មានជាតិ៣៨ នាទី មុន

គ្រោង​រៀបចំ​ព្រឹត្តិការណ៍​ធំ​ចំនួន​ពីរ​ ទាក់ទាញ​វិនិយោគិន​​បារាំង​មក​វិនិយោគ​នៅ​កម្ពុជា

ព័ត៌មានអន្ដរជាតិ៤៣ នាទី មុន

លោក Blinken ទៅដល់តំបន់មជ្ឈិមបូព៌ា ខណៈស្ថានការណ៍ តានតឹងបំផុត

សុខភាព៤៤ នាទី មុន

សមាគមទន្តពេទ្យកម្ពុជា ចុះអប់រំសុខភាពមាត់ធ្មេញដល់សិស្សជិត ២ពាន់នាក់ ក្នុងខេត្តសៀមរាប

Sokha Hotels

ព័ត៌មានពេញនិយម