ព័ត៌មានអន្ដរជាតិ
ប្រជាជនជប៉ុនកំពុងរៀនញញឹមឡើងវិញ ក្រោយទម្លាប់ពាក់ម៉ាសយ៉ាងយូរ
ប្រជាជននៅប្រទេសជប៉ុនដែលស៊ាំនឹងការពាក់ម៉ាសអំឡុងពេលបិទខ្ទប់ នាំគ្នាចុះឈ្មោះចូលរៀនញញឹមម្ដងទៀត ។ ការពាក់ម៉ាសបានគ្របដណ្ដប់លើមនុស្សជុំវិញពិភពលោកតាំងពីមុនកូវីដ-១៩ ដើម្បីទប់ស្កាត់ការរីករាលដាល រហូតដល់ពេលរដ្ឋាភិបាលដាក់កំហិតឲ្យពាក់ម៉ាសជាដាច់ខាត ធ្វើឲ្យសន្ទុះអ្នកប្រើប្រាស់កាន់តែកើនឡើងច្រើនថែមទៀត ។

មនុស្សស្ទើរទាំងអស់បានចេញក្រៅដោយពាក់ម៉ាសជាប់រហូតក្លាយជាទម្លាប់ពិភពលោកទៅហើយ ទោះបីរដ្ឋាភិបាលអនុញ្ញាតឲ្យដោះម៉ាសក៏ពួកគេនៅតែមានទម្លាប់រស់នៅជាមួយវាដដែល ។
ទន្ទឹមនោះកញ្ញា Himawari Yoshida អាយុ ២០ ឆ្នាំ គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សទាំងឡាយណាដែលមិនចេះរស់នៅដោយគ្មានម៉ាស “ខ្ញុំមិនសូវធ្វើចលនាសាច់ដុំមុខប៉ុន្មានទេអំឡុងពេលកូវីដ” នាងនិយាយ ។ ឥលូវ Himawari បានទទួលសេវាកម្មបង្រៀនញញឹមពីអ្នកគ្រូ Keiko Kawana ដើម្បីជួយនាងរៀបចំខ្លួនប្រឡូកក្នុងទីផ្សារការងារប្រទេសជប៉ុន ។

ដោយឡែក Egaoiku ជាក្រុមហ៊ុនអ្នកគ្រូ Keiko Kawana សង្កេតឃើញមានការកើនឡើងតម្រូវការ “មេរៀនញញឹម” ដល់ទៅបួនដងឯណោះ ចំណែកឯតម្លៃសម្រាប់មនុស្សម្នាក់គឺជិត ៥៥ ដុល្លារក្នុងមួយវគ្គ ។ អ្នកគ្រូ Keiko គិតថាមនុស្សគួរតែមានស្នាមញញឹមច្រើនជាងនេះ យោងតាមភ្ញៀវទេសចរដែលត្រឡប់មកកម្សាន្តនៅប្រទេសជប៉ុនទៀត ។

ការស្ទង់មតិដោយទូរទស្សន៍សាធារណៈ NHK ក្នុងខែឧសភា បង្ហាញថា ប្រជាជនជប៉ុន ៥៥ ភាគរយនៅតែពាក់ម៉ាសជាប់ដូចពេលរដ្ឋាភិបាលដាក់កំហិត និង ៨ ភាគរយប៉ុណ្ណោះដែលឈប់ពាក់ ៕
ចុចអាន ៖ កុំកំណាញ់! ឧស្សាហ៍ញញឹមផ្ដល់គុណប្រយោជន៍ច្រើនយ៉ាងណាស់ដល់អ្នក
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


