KPT+
កុំកំណាញ់! ឧស្សាហ៍ញញឹមផ្ដល់គុណប្រយោជន៍ច្រើនយ៉ាងណាស់ដល់អ្នក
ការញញឹមផ្ដល់ផលល្អដល់រាងកាយ និងផ្លូវអារម្មណ៍ទាំងខ្លួនឯងក៏ដូចជាមនុស្សដែលនៅជុំវិញ។ នៅពេលដែលអ្នកមានអារម្មណ៍មួរម៉ៅ ឬសោកសៅ តែអ្នកព្យាយាមបញ្ចេញស្នាមញញឹមបានច្រើន នោះអាចផ្លាស់ប្តូរអារម្មណ៍របស់អ្នកឱ្យល្អឡើងវិញបានភ្លាមៗ។

ទីនេះជាហេតុផលមួយចំនួនបញ្ជាក់ថាការញញឹមមានគុណសម្បត្តិច្រើនយ៉ាងសម្រាប់អ្នក៖
ញញឹមធ្វើឱ្យមានអារម្មណ៍ល្អ
ការញញឹមគឺជាថ្នាំធម្មជាតិជួយបំបាត់អារម្មណ៍មិនល្អរបស់អ្នក និងមនុស្សជុំវិញ។ នៅពេលអ្នកញញឹមសារពាង្គកាយនឹងបញ្ចេញសារធាតុ serotonin ដែលជួយឱ្យរាងកាយប្រយុទ្ធប្រឆាំងនឹងការឆ្លងជំងឺ និងជួយបង្កើនប្រព័ន្ធភាពស៊ាំ។ សារធាតុនេះក៏ដើរតួជាថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តផងដែរ។
ញញឹមធ្វើឲ្យមានទំនាក់ទំនងល្អ

មនុស្សដែលចូលចិត្តញញឹមជាមនុស្សមានភាពទាក់ទាញលើសអ្នកដទៃ។ ស្នាមញញឹមអាចជួយឲ្យទាក់ទាញមនុស្សវិជ្ជមានចូលមកក្នុងជីវិតឲ្យស្រឡាញ់រាប់អាន។ នៅពេលអ្នកញញឹមកាន់តែច្រើន ភាពសប្បាយរីករាយរបស់អ្នកកាន់តែធ្វើឱ្យអ្នកមានអារម្មណ៍ល្អសម្រាប់ខ្លួនឯង និងអ្នកដែលនៅជុំវិញ ។
ញញឹមធ្វើឲ្យបេះដូងមានសុខភាពល្អ
អ្នកស្រាវជ្រាវបានរកឃើញថា មនុស្សញញឹមច្រើនអាចធ្វើឱ្យចង្វាក់បេះដូងដំណើរការបានល្អ។ នៅពេលដែលអ្នកញញឹម អាចធ្វើឱ្យរាងកាយបំបាត់ការឈឺចាប់ ដោយសារវាបញ្ចេញអរម៉ូន endorphins ដែលជួយបន្ថយសម្ពាធឈាម។ មនុស្សដែលបានពិនិត្យសម្ពាធឈាមឃើញឡើងខ្ពស់ ប៉ុន្តែបន្ទាប់ពីញញឹមគេបានឃើញថា សម្ពាធឈាមរបស់ពួកគេបានធ្លាក់ចុះ។
ញញឹមធ្វើឱ្យខួរក្បាលមានដំណើរការល្អ
នៅពេលអ្នកញញឹម អាចធ្វើឱ្យខួរក្បាលចាប់ផ្តើមជ្រើសរើសយកភាពវិជ្ជមាន។ ញញឹមច្រើនធ្វើឱ្យខួរក្បាលហ្វឹកហាត់ដូចអត្តពលិកដែរ ដែលនាំខួរក្បាលរបស់អ្នកបានបញ្ចេញរឿងមិនល្អពីក្នុងគំនិតបានមួយភាគធំ។
ញញឹមធ្វើឱ្យការសម្ភាសការងារមានភាពលេចធ្លោ

គ្មាននរណាម្នាក់ចង់ធ្វើការជាមួយមនុស្សមុខក្រញូវនោះទេ។ មនុស្សដែលមានស្នាមញញឹមនៅលើផ្ទៃមុខអាចនឹងមានឱកាសច្រើនជាងអ្នកដទៃ។ ការញញឹមអាចទទួលបានអត្ថប្រយោជន៍លើសពីការសម្ភាសន៍ ដោយសារតែស្នាមញញឹមត្រូវបានគេស្វាគមន៍ និងមានឥទ្ធិពលវិជ្ជមានបន្ថែមទៀតលើមនុស្សដែលមកសម្ភាសការងារជាមួយអ្នក។ មនុស្សភាគច្រើនពេញចិត្តនឹងអ្នកដែលញញឹម ច្រើនជាងអ្នកដែលមិនញញឹម៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Healthline
ចុចអាន៖ រឿងតូចៗ ១១ យ៉ាងអាចធ្វើឲ្យជីវិតស្រស់ស្អាតនិងមានក្ដីសុខ
ចុចអាន៖ មូលហេតុ ៦ យ៉ាងដែលអ្នកមិនសូវមានមិត្តច្រើនដូចគេដទៃ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ២ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន