វ៉ាក់សាំងកូវីដដែលកម្ពុជាទទួលយកពីចិន ជិតទទួលបានភ្លើងខៀវឲ្យប្រើប្រាស់ពី WHO
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

វ៉ាក់សាំងកូវីដដែលកម្ពុជាទទួលយកពីចិន ជិតទទួលបានភ្លើងខៀវឲ្យប្រើប្រាស់ពី WHO

Published

on

ជំនួយការអគ្គនាយក​អង្គការសុខភាពពិភពលោក លោក Mariangela Simao បាននិយាយកាលពីថ្ងៃសុក្រថា នៅសប្តាហ៍ក្រោយនេះ WHO នឹងចាប់ផ្តើមពិចារណាលើវ៉ាក់សាំងការពារជំងឺកូវីដ១៩របស់ប្រទេសចិនចំនួន២ សម្រាប់ការអនុម័តឲ្យប្រើប្រាស់ជាបន្ទាន់។

ប្រទេសចិនកំពុងផ្សព្វផ្សាយវ៉ាក់សាំងចំនួនពីរគឺ Sinopharm និង Sinovac ហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីនាំចេញវ៉ាក់សាំងទាំងពីរនេះ រាប់លានដូស។

លោក Simao បាននិយាយថា WHO ក៏កំពុងស្វែងរកការយល់ព្រមជាបន្ទាន់សម្រាប់វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ពីកន្លែងផលិតនៅក្នុងប្រទេសកូរ៉េខាងត្បូងនិងឥណ្ឌាផងដែរ។

Sinopharm គឺជាវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចទទួលយកពី ពីសាធារណរដ្ឋប្រជាមានិតចិន ចំនួន១លានដូសដើម្បីយកមកចាក់ជូនប្រជាពលរដ្ឋកម្ពុជា៥០ម៉ឺននាក់។

សារព័ត៌មាន CNA បានរាយការណ៍កាលពីថ្ងៃទី១៥ខែមករាថា វ៉ាក់សាំង Sinopharm ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនជីវៈសាស្ត្រជាតិចិន (CNBG) មានប្រសិទ្ធភាព ៧៩,៣ភាគរយ ក្នុងការប្រឆាំងជំងឺកូវីដ១៩៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ កម្ពុជាសម្រេចទទួលយកវ៉ាក់សាំង Sinopharm ១ លានដូស​មក​ចាក់ជូនប្រជាជន

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ2 mins ago

រាជរដ្ឋាភិបាល​កំណត់​យក​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំក្រោយ ដើម្បី​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់​

នយោបាយ2 mins ago

រាជរដ្ឋាភិបាល​កំណត់​យក​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំក្រោយ ដើម្បី​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់

ព័ត៌មានជាតិ31 mins ago

រដ្ឋបាលខេត្ត​ព្រះសីហនុ​ ស្នើ​ផ្អាក​សណ្ឋាគារយៀ​កឡាយ (YUELAI HOTEL)​ និង​ដាក់​ជាមណ្ឌល​ចត្តាឡីស័ក​

ព័ត៌មានជាតិ38 mins ago

សហរដ្ឋអាមេរិក​​​ អបអរ​កម្ពុជា​ដែល​ទទួល​បាន​វ៉ាក់សាំង AstraZeneca

ព័ត៌មានជាតិ2 hours ago

ស្ថានទូត​កម្ពុជា ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​វៀតណាម ប្រុងប្រយ័ត្ន​ពី​ខ្យល់ពុល ដែល​គ្រោះថ្នាក់​ដល់​សុខភាព

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services