Connect with us

ព័ត៌មានអន្ដរជាតិ

Breaking News! ឆ្មាំជាតិជាង១៥០នាក់ តេស្តវិជ្ជមានជំងឺកូវីដ១៩បន្ទាប់ពីព្រឹត្តិការណ៍ស្បថចូលកាន់តំណែងរបស់លោក Joe Biden

បានផុស

នៅ

មន្ត្រីអាមេរិកបាននិយាយនៅថ្ងៃសៅរ៍ទី២៣ខែមករានេះថា កងឆ្មាំជាតិពី១៥០ទៅ២០០នាក់ដែលត្រូវបានដាក់ពង្រាយទៅទីក្រុង វ៉ាស៊ីនតោន ឌីស៊ី សម្រាប់ពិធីស្បថចូលកាន់តំណែងរបស់លោកប្រធានាធិបតី Joe Biden បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩។

រដ្ឋាភិបាលសហរដ្ឋអាមេរិកបានដាក់ចេញនូវវិធានការសន្តិសុខដែលមិនធ្លាប់មានពីមុនមកក្នុងទីក្រុងនេះ បន្ទាប់ពីការវាយប្រហារដ៏សាហាវកាលពីថ្ងៃទី៦ខែមករាទៅលើវិមានកាពីតូលដោយក្រុមអ្នកគាំទ្រអតីតប្រធានាធិបតី Donald Trump។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីម្នាក់ដែលនិយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ចំនួនកងទ័ពឆ្មាំជាតិដែលបានធ្វើតេស្តវិជ្ជមាន អាចកើនឡើងជាបន្តទៀតប៉ុន្តែនៅតែជាចំណែកតូចមួយនៃកងទ័ពជាង២៥,០០០នាក់ដែលត្រូវបានដាក់ពង្រាយនៅក្នុងទីក្រុងកាលពីប៉ុន្មានថ្ងៃមុន។

កាលពីថ្ងៃសុក្រ សហរដ្ឋអាមេរិកបានរាយការណ៍អំពីមនុស្សស្លាប់ប្រចាំថ្ងៃជាង៤,០០០នាក់ដោ​យសារជំងឺកូវីដ១៩ ដោយនាំឲ្យចំនួនអ្នកស្លាប់សរុបរបស់អាមេរិកកើនដល់៤២៤,១៧៧នាក់។

ឆ្មាំជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួននឹងមិនពិភាក្សាអំពីករណីឆ្លងវីរុសកូរ៉ូណាទេប៉ុន្តែបុគ្គលិកបានធ្វើតាមគោលការណ៍ណែនាំស្តីពីការត្រួតពិនិត្យនិងការពារជំងឺ រួមទាំងការត្រួតពិនិត្យសីតុណ្ហភាពផងដែរនៅពេលពួកគេចាកចេញពីរដ្ឋកំណើតរបស់ពួកគេហើយបានមកដល់រដ្ឋធានី៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ កងឆ្មាំជាតិវិលត្រឡប់ទៅវិមានកាពីតូលវិញ ក្រោយបណ្ដេញចេញឲ្យចូលទៅចំណតយានយន្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម