ព័ត៌មានអន្ដរជាតិ
អ្នកសារព័ត៌មាន អាមេរិក ថា លោក Biden ចង់បន្តសង្គ្រាមជាមួយ រុស្ស៊ី ដើម្បីទាញប្រជាប្រិយភាព មុនការបោះឆ្នោត
អ្នកសារព័ត៌មានអាមេរិកដ៏មានឈ្មោះបោះសំឡេងលោក Seymour Hersh បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយកម្មវិធី Davidekyo YouTube Channel កាលពីថ្ងៃអង្គារថា ប្រធានាធិបតីអាមេរិកលោក Joe Biden ប្រហែលជាចង់បន្តធ្វើសង្រ្គាមជាមួយរុស្ស៊ីដើម្បីទាក់ទាញប្រជាប្រិយភាព នៅមុនការបោះឆ្នោតប្រធានាធិបតីនាខែវិច្ឆិកាខាងមុខនេះ ។

អ្នកសារព័ត៌មានរូបនេះយល់ឃើញថា “ខ្ញុំមិនដឹងថាហេតុអ្វីនោះទេ ប៉ុន្តែរឿងមួយដែលខ្ញុំអាចប្រាប់អ្នកអំពីរឿងនេះគឺលោកប្រធានាធិបតី Biden ស្រដៀងគ្នាទៅនឹងលោក Lincoln និង Roosevelt ដែលសុទ្ធសឹងតែជាមេដឹកនាំឈ្នះសង្រ្គាម ហើយក្លាយជាប្រធានាធិបតីដ៏ល្បីល្បាញ និងអស្ចារ្យជាទីបំផុត ។ ជាពិសេសប្រធានាធិបតីសម័យសង្រ្គាមតែងតែលេចមុខមាត់ជាងប្រធានាធិបតីដែលមិនស្ថិតក្នុងសម័យសង្រ្គាម” ។
ជាក់ស្ដែងកាលពីចុងខែមេសា លោក Biden បានកាន់ប៊ិចចុះហត្ថលេខាលើច្បាប់បន្តការផ្គត់ផ្គង់អាវុធទៅឲ្យអ៊ុយក្រែន អ៊ីស្រាអែល និងតៃវ៉ាន់ ខណៈកញ្ចប់ជំនួយនោះមានតម្លៃ ៩៥ ពាន់លានដុល្លារ ហើយក្នុងនោះគ្រាន់តែផ្ដល់ទៅឲ្យរដ្ឋាភិបាលទីក្រុងកៀវមានរហូតទៅដល់ ៦១ ពាន់លានដុល្លារទៅហើយ ។

ទន្ទឹមនោះ យោងតាមសេចក្តីថ្លែងការណ៍ដែលចេញដោយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានឲ្យដឹងថា នេះគឺជាកញ្ចប់ជំនួយសន្តិសុខទី ៥ ហើយដែលលោក Biden ស៊ីញ៉េអនុម័ត ហើយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោននឹងជំរុញជំនួយថ្មីនេះឲ្យបានលឿនតាមដែលអាចធ្វើទៅបាន” ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានអះអាងម្ដងជាពីរម្ដងហើយថា រាល់ការដឹកអាវុធបន្ថែមទៀតក្នុងកម្រិតណាមួយក៏ដោយទៅកាន់អ៊ុយក្រែន គឺនឹងមិនអាចប្ដូរស្ថានការណ៍ប្រយុទ្ធនៅសមរភូមិជួរមុខនោះទេ ប៉ុន្តែវាគឺកាន់តែអូសបន្លាយពេលជម្លោះមួយនេះប៉ុណ្ណោះ ។
ចំណែកទាក់ទិននឹងការបោះឆ្នោតស្ទង់មតិរវាងលោក Joe Biden និងលោក Donald Trump វិញ យោងតាមសារព័ត៌មាន NBC ដែលបានចេញផ្សាយកាលពីខែកុម្ភៈកន្លងទៅបានបង្ហាញថា លោក Trump បាននាំមុខសំឡេងភាគច្រើនលើលោក Biden ហើយ ៧៦ ភាគរយនៃអ្នកបោះឆ្នោតអាមេរិក រួមទាំងជាងពាក់កណ្តាលនៃអ្នកប្រជាធិបតេយ្យ បានសម្ដែងក្ដីព្រួយបារម្ភអំពីបញ្ហាសុខភាពរបស់លោក Biden ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ លោក Zelensky អំពាវនាវដល់ អាមេរិក និងចិន ជួយរកសុខសន្តិភាពឲ្យ អ៊ុយក្រែន
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


