ព័ត៌មានអន្ដរជាតិ
សមាជិកសភាអាមេរិកទាមទារដកទូតអ៊ុយក្រែន ក្រោយរៀបដំណើរលោកហ្សេលេនស្គីមើលរោងចក្រផលិតអាវុធអាមេរិក
សមាជិកសភាសហរដ្ឋអាមេរិកមកពីគណបក្សសាធារណរដ្ឋតំណាងរដ្ឋ Louisiana លោក Mike Johnson កាលពីថ្ងៃពុធបានចេញលិខិតទាមទារឲ្យប្រធានាធីបតីអ៊ុយក្រែន លោក វ៉ុលឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) បណ្តេញឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំសហរដ្ឋអាមេរិក គឺលោកស្រី Oksana Markarova ដោយចោទប្រកាន់ឯកអគ្គរដ្ឋទូតរូបនេះថា «បានជ្រៀតជ្រែកការបោះឆ្នោត»នៅសហរដ្ឋអាមេរិក។

ក្នុងលិខិតផ្ញើទៅកាន់ប្រធានាធិបតីអ៊ុយក្រែន លោក Johnson បានសរសេរថា ការសម្រេចរបស់លោកស្រី Markarova ក្នុងការរៀបចំដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអ៊ុយក្រែនទៅកាន់រោងចក្រផលិតគ្រាប់រំសេវក្នុងមូលដ្ឋាននៃរដ្ឋ Pennsylvania ជាមួយអភិបាលរដ្ឋមកពីគណបក្សប្រជាធិបតេយ្យ លោក Josh Shapiro គឺ «ច្បាស់ជាព្រឹត្តិការណ៍យុទ្ធនាការបក្សនិយម» មានន័យថា ផ្តល់ផលប្រយោជន៍ដល់អនុប្រធានាធិបតី កាម៉ាឡា ហារីស (Kamala Harris) ដែលជាបេក្ខភាពប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ។

សមាជិកសភាមកពីរដ្ឋ Louisiana លោក Johnson បច្ចុប្បន្នតំណាងមកពីគណបក្សសាធារណរដ្ឋដែលមានទំនាក់ទំនងមិនសូវល្អូកល្អើនស្រាប់ជាមួយប្រធានាធិបតីអ៊ុយក្រែន បានសរសេរថា «ចលនានយោបាយដែលគិតខ្លី និងដោយចេតនានេះបានធ្វើឱ្យពួកសាធារណរដ្ឋបាត់បង់ទំនុកចិត្តលើសមត្ថភាពរបស់ឯកអគ្គរដ្ឋទូត Markarova ក្នុងការបម្រើការទូតដោយស្មើភាព និងប្រកបដោយប្រសិទ្ធភាពក្នុងប្រទេសនេះ»។
លោក បានបន្ថែមក្នុងលិខិតនោះថា៖«នាងគួរតែត្រូវដកចេញពីមុខតំណែងជាបន្ទាន់»។
ការទាមទាររបស់គាត់បានកើតឡើងបន្ទាប់ពីគណៈកម្មាធិការត្រួតពិនិត្យ និងគណនេយ្យភាពរបស់សភាបានបើកការស៊ើបអង្កេតលើការប្រើប្រាស់ប្រាក់របស់អ្នកជាប់ពន្ធរបស់រដ្ឋបាលប្រធានាធិបតី ចូ បៃដិន ដើម្បីចំណាយលើការធ្វើ់ដំណើររបស់ លោក ហេ្សលេនស្គី ទៅកាន់រដ្ឋដែលគណបក្សទាំងពីរមានការគាំទ្រប្រហាក់ប្រហែលគ្នា (swing state)។

ប្រធានាធិបតីសហរដ្ឋអាមេរិក កំពុងស្ថិតនៅក្នុងសហរដ្ឋអាមេរិកនៅឡើយសម្រាប់មហាសន្និបាតអង្គការសហប្រជាជាតិនៅសប្តាហ៍នេះ។ ក្នុងដំណើររបស់ប្រធានាធិបតីអ៊ុយក្រែនដែលកំពុងប្រយុទ្ធក្នុងសង្គ្រាមជាមួយប្រទេសរុស្ស៊ី ក៏មានផែនការជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន និងអនុប្រធានាធិបតី លោកស្រី កាម៉ាឡា ហារីស ដែលជាបេក្ខភាពប្រធានាធិបតីនៅអាណត្តិបន្ទាប់មកពីគណបក្សប្រជាធិបតេយ្យផងដែរ។
ប្រទេសអ៊ុយក្រែនកំពុងស្វែងរកការធានាជាចាំបាច់បំផុតពីសហរដ្ឋអាមេរិកទោះស្ថិតក្រោមរដ្ឋាភិបាលនៃគណបក្សប្រជាធិបតេយ្យឬគណបក្សសាធារណរដ្ឋដើម្បីអាចឱ្យខ្លួនមានអាវុធនិងមូលធនហិរញ្ញវត្ថុធ្វើសង្គ្រាមតទល់ជាមួយរុស្ស៊ី។ ក្នុងដំណើរទៅកាន់សហរដ្ឋអាមេរិកលើកនេះអ៊ុយក្រែនក៏បង្ហាញពីផែនការជ័យជម្នះ ដែលការធានារបស់អាមេរិក ពិតជាសំខាន់បំផុត៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


