ព័ត៌មានអន្ដរជាតិ
វៀតណាមផ្ទុះការឆ្លងកូវីដក្នុងសហគមន៍ ក្រោយស្ងាត់ជិត២ខែ
ក្រសួងសុខាភិបាលវៀតណាមបានបញ្ជាក់ពីការឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៍ចំនួនពីរករណី នៅខេត្តភាគខាងជើង Hai Duong និង Quang Ninh នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីប្រទេសនេះមិនមានការឆ្លងក្នុងសហគមន៍សោះរយៈពេល៥៥ថ្ងៃ។

អ្នកជំងឺទី១៥៥២គឺជាស្ត្រីអាយុ៣៤ឆ្នាំដែលធ្វើការឲ្យក្រុមហ៊ុន Vietnam Poyun Electronics Co., Ltd. ក្នុងខេត្ត Hai Duong។
នាងរស់នៅឃុំ Hung Dao នៃទីប្រជុំជន Chi Linh និងមានទំនាក់ទំនងជិតស្និទ្ធជាមួយកម្មការិនីម្នាក់ទៀតក្នុងទីប្រជុំជននេះ ដែលត្រូវបានបញ្ជាក់ថា វិជ្ជមានកូវីដនៅពេលត្រឡប់មកពីប្រទេសជប៉ុនវិញកាលពីសប្តាហ៍មុន។
អាជ្ញាធរសុខាភិបាលខេត្ត Hai Duong កំពុងបើកការស៊ើបអង្កេតដើម្បីតាមរកមនុស្សទាំងអស់ដែលមានទំនាក់ទំនងជាមួយនាង។

ចំណែកអ្នកជំងឺទី១៥៥៣ គឺជាបុគ្គលិកអាយុ៣១ឆ្នាំនៅអាកាសយានដ្ឋានអន្តរជាតិ Van Don ក្នុងខេត្ត Quang Ninh និងរស់នៅក្នុងតំបន់ Hong Ha របស់ខេត្តនេះ។
ដោយធ្វើការនៅអាកាសយានដ្ឋាន គាត់មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយមនុស្សជាច្រើនដែលបានវិលត្រឡប់មកពីបរទេស។

បច្ចុប្បន្ន អ្នកជំងឺទាំងពីរត្រូវបានព្យាបាលនៅមន្ទីរពេទ្យ National Hospital for Tropical Diseases ក្នុងទីក្រុង ហាណូយ។
គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ទី២៨ខែមករានេះ ប្រទេសវៀតណាមមានករណីកូវីដសរុប១,៥៥៣ករណី ស្លាប់៣៥នាក់និងជាសះស្បើយ ១,៤៣០នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ VN Explorer
ចុចអាន៖ វៀតណាមដាក់ទោស អ្នកបម្រើការលើយន្តហោះដែលធ្វើឲ្យជំងឺកូវីដឆ្លងរាលដាលដល់អ្នកដទៃ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


