ព័ត៌មានអន្ដរជាតិ
ចិនព្រមានខ្លាំងៗ៖ ឯករាជ្យភាពរបស់កោះតៃវ៉ាន់មានន័យថា “សង្គ្រាម”
នៅក្នុងសេចក្តីថ្លែងការណ៍ខ្លាំងក្លាមួយ ប្រទេសចិនបានព្រមានថា ការប៉ុនប៉ងរបស់កោះតៃវ៉ាន់ដើម្បីស្វែងរកឯករាជ្យពីទីក្រុងប៉េកាំងមានន័យថា “សង្គ្រាម”។
អ្នកនាំពាក្យក្រសួងការពារជាតិចិនលោក Wu Qian បាននិយាយនៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃព្រហស្បតិ៍ថា “យើងសូមប្រាប់ច្បាស់ៗដល់កងកម្លាំងឯករាជ្យរបស់កោះតៃវ៉ាន់ថា អ្នកដែលលេងជាមួយភ្លើងនឹងដុតខ្លួនឯង ហើយឯករាជ្យរបស់តៃវ៉ាន់មានន័យថាសង្គ្រាម”។
លោកក៏បានការពារសកម្មភាពយោធារបស់ចិននាពេលថ្មីៗនេះផងដែរ ដោយនិយាយថា “ទាំងនោះគឺជាសកម្មភាពចាំបាច់ ដើម្បីដោះស្រាយស្ថានភាពសន្តិសុខនាពេលបច្ចុប្បន្ននៅច្រកសមុទ្រតៃវ៉ាន់និងដើម្បីការពារអធិបតេយ្យភាពនិងសន្តិសុខជាតិ”។

ការព្រមាននេះបានកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីទីក្រុងប៉េកាំងបង្កើនសកម្មភាពយោធានិង បញ្ជូនយន្តហោះចម្បាំងទៅក្បែរកោះតៃវ៉ាន់។
វាក៏បានកើតឡើងផងដែរ ចំពេលមានទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងកោះតៃវ៉ាន់និងសហរដ្ឋអាមេរិកក្រោមការដឹកនាំដោយរដ្ឋបាលថ្មីរបស់លោក Joe Biden កាលពីសប្តាហ៍មុន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ សហរដ្ឋអាមេរិកបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការគាំទ្រសមត្ថភាពការពាររបស់កោះតៃវ៉ាន់។
ប្រទេសចិននៅតែមើលឃើញកោះនេះថាជាខេត្តរឹងចចេស ប៉ុន្តែតៃវ៉ាន់មើលឃើញខ្លួនឯងថាជារដ្ឋអធិបតេយ្យ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ប្រេសិតតៃវ៉ាន់ចូលរួមពិធីឡើងកាន់តំណែងប្រធានាធិបតីអាមេរិកជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៧៩
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ផ្ទុះកាន់តែធំ! មនុស្សម្នាក់ព្រមាន Bella កុំសេពគប់ជាមួយក្រុមតារាស្រីស្អាត
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
មហាជនចោទ Bella ថា ព្យាយាមពាំងមុខ Taew ក្រោយធ្លាយឃ្លិបមួយកាលឆ្នាំ ២០១៩
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
Breaking News៖ តុលាការ សម្រេចផ្ដន្ទាទោសលោក កឹម សុខា រយៈពេល ២៧ឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
អ្នកលេងអ៊ីនធឺណិតឆ្ងល់ថា Bella លែងជាសមាជិកក្នុងក្រុមស្រីស្អាតហើយ?
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
Bella ត្រូវមហាជនថានាងពូកែយកមុខ សូម្បីតែពេលថតរូបកៀក Mew
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ជនសង្ស័យសារភាពទោសភ្លាម ម្ដាយ Tangmo ប្ដឹងទារសំណងជាង ៤០លានភ្លាម
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
ភាពយន្តរបស់ Jennie ត្រូវគេហៅថាជា “រឿងអាសអាភាស”
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
ចាប់ផ្សឹកចៅអធិការវត្តកំពូលពេជ្រ ក្រោយបែកធ្លាយរូបភាពស្លៀកស៊ីវិលចូលហាងពេលយប់