Connect with us

ព័ត៌មានអន្ដរជាតិ

ក្រោយផ្ទុះឆ្លងកូវីដខ្លាំងសាជាថ្មី នាយករដ្ឋមន្រ្តីវៀតណាមបញ្ជាទិញវ៉ាក់សាំង

បានផុស

នៅ

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានណែនាំឲ្យក្រសួងសុខាភិបាលទិញវ៉ាក់សាំងកូវីដ ១៩ ក្នុងត្រីមាសទី ១ ចំពេលមានការផ្ទុះខ្លាំងសាជាថ្មីនៃរោគរាតត្បាតមួយនេះ ។

រលកថ្មីនៃជំងឺកូវីដ ១៩ បានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីប្រទេសវៀតណាមបានទប់ស្កាត់មិនមានករណីឆ្លងរយៈពេល ៥៥ ថ្ងៃ ហើយបានរាលដាលដល់តំបន់យ៉ាងតិចចំនួន ៥ ក្នុងនោះមានទីក្រុងហាណូយផងដែរដោយក្នុងនោះមានមនុស្ស ១៨០ នាក់ត្រូវបានបញ្ជាក់ថាបានឆ្លងនៅព្រឹកថ្ងៃសៅរ៍នេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីមុនក្រសួងបាននិយាយថា ខ្លួនកំពុងពិភាក្សាដើម្បីទិញវ៉ាក់សាំងចំនួន ៣០ លានដូសដែលត្រូវបានបង្កើតឡើងដោយ AstraZeneca និងសាកលវិទ្យាល័យ Oxford ។

ចំណែកលោក Nguyen Thanh Long រដ្ឋមន្រ្តីក្រសួងសុខាភិបាលបាននិយាយថា “ក្រុមហ៊ុន AstraZeneca បានសន្យាថានឹងផ្តល់វ៉ាក់សាំងចំនួន ៣០ លានដូសក្នុងមួយឆ្នាំ” ។

លោកបាននិយាយថា ក្រសួងបានបង្កើនការចរចាជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំងផ្សេងទៀតនៅក្នុងប្រទេសឥណ្ឌា ចិន និងរុស្ស៊ី ដូច្នេះដូសដំបូងបង្អស់អាចត្រូវបានផ្តល់ឲ្យប្រជាជននៅក្នុងត្រីមាសទីមួយ ។

ទីក្រុងកំពង់ផែ Hai Phong ដែលករណីដំបូងត្រូវបានគេរកឃើញនិយាយថា ខ្លួននឹងស្វែងរកដាច់ដោយឡែកដើម្បីទទួលបានវ៉ាក់សាំងចំនួន ២ លានសម្រាប់ប្រជាជនរបស់ខ្លួន ខណៈដែលប្រទេសវៀតណាមក៏កំពុងបង្កើនល្បឿនផលិតវ៉ាក់សាំងក្នុងស្រុកផងដែរ ។

ការសាកល្បងសម្រាប់វ៉ាក់សាំង Nanocovax ដែលជាការសាកល្បងដំបូងគេលើមនុស្សបានចាប់ផ្តើមនៅថ្ងៃទី ១៧ ខែធ្នូ ។ វ៉ាក់សាំងនេះត្រូវបានគេចាត់ទុកថាមានសុវត្ថិភាព ប៉ុន្តែប្រសិទ្ធភាពរបស់វាក្នុងការការពារជំងឺកូវីដ ១៩ មិនទាន់ត្រូវបានគេវាយតម្លៃនៅឡើយទេ ។

រីឯវ៉ាក់សាំង Covivac ផលិតដោយវិទ្យាស្ថានវ៉ាក់សាំង និងជីវវេជ្ជសាស្ត្ររបស់ក្រសួងសុខាភិបាលត្រូវបានអនុញ្ញាតិឲ្យធ្វើតេស្តលើមនុស្ស ហើយការសាកល្បងត្រូវបានគ្រោងទុកបន្ទាប់ពីបុណ្យចូលឆ្នាំថ្មីនៅពាក់កណ្តាលខែកុម្ភៈ ។

ទន្ទឹមនោះប្រទេសវៀតណាមក៏មានវ៉ាក់សាំងពីរផ្សេងទៀតផងដែរកំពុងស្ថិតក្រោមការអភិវឌ្ឍន៍ដោយក្រុមហ៊ុនផលិតវ៉ាក់សាំង និងជីវសាស្ត្រលេខ ១ និងមជ្ឈមណ្ឌលស្រាវជ្រាវផលិតវ៉ាក់សាំង និងជីវសាស្ត្រ ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសវៀតណាមមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ១,៧៣៩ ករណី និងមានអ្នកស្លាប់ចំនួន ៣៥ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ VNExpress

ចុចអាន ៖ វៀតណាមបិទរោងចក្រមួយ ជាប់កម្មករជាង២,០០០នាក់ បន្ទាប់ពីផ្ទុះចង្កោមឆ្លងកូវីដក្នុងនោះ

ចុចអាន ៖ ខេត្តផ្ទុះកូវីដខ្លាំងនៅវៀតណាមញាប់ដៃញាប់ជើងបង្កើតមន្ទីរពេទ្យ ៣ បន្ថែមទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម