Connect with us

ព័ត៌មានអន្ដរជាតិ

កូវីដ ១៩ រាលដាលដល់ទីក្រុងហូជីមិញ ក្រោយបុរសម្នាក់ត្រឡប់មកពីខេត្ត Hai Duong តេស្តវិជ្ជមាន

បានផុស

នៅ

បុរសម្នាក់ដែលត្រលប់ទៅទីក្រុងហូជីមិញពីខេត្ត Hai Duong ភាគខាងជើងដែលជាតំបន់ផ្ទុះខ្លាំងសាជាថ្មីនៃជំងឺកូវីដ ១៩ បានធ្វើតេស្តវិជ្ជមានចំពោះវីរុសមួយនេះ ។

លោក Nguyen Tan Binh ប្រធានមន្ទីរសុខាភិបាលទីក្រុងហូជីមិញបាននិយាយនៅថ្ងៃសៅរ៍នេះថា បុរសនោះទើបតែត្រឡប់មកពីស្រុក Nam Sach ក្នុងខេត្ត Hai Duong ហើយជាបងប្អូនជីដូនមួយរបស់អ្នកជំងឺកូវីដដែលបានបញ្ជាក់នៅទីនោះ ។

នៅថ្ងៃទី ១៨ ខែមករា គាត់បានទៅចូលរួមពិធីមង្គលការនៅខេត្ត Hai Duong រួមគ្នាជាមួយបងប្អូនជីដូនមួយដោយមិនពាក់ម៉ាស់ ។ ក្រោយមកគាត់ក្អក ឈឺក្បាល និងបាត់បង់ការហិតក្លិន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី ២៨ ខែមករា គាត់បានធ្វើដំណើរទៅទីក្រុងហូជីមិញតាមជើងហោះហើរ VN213 របស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាមដែលបានហោះហើរនៅអាកាសយានដ្ឋាន Noi Bai របស់ទីក្រុងហាណូយ ។ នៅពេលទៅដល់ទីក្រុងហូជីមិញ ហើយបានដឹងពីការផ្ទុះឡើងនេះគាត់បានរាយការណ៍ពីប្រវត្តិធ្វើដំណើរ និងទំនាក់ទំនងរបស់គាត់ទៅកាន់អាជ្ញាធរ ។

គាត់ត្រូវបានធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យសង្កាត់ District 11 ក្នុងទីក្រុង មុនពេលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Cu Chi នៅពេលដែលការធ្វើតេស្តរបស់គាត់បានប្រែជាវិជ្ជមាន ។ ករណីនេះមិនទាន់មានការបញ្ជាក់ពីក្រសួងសុខាភិបាលនៅឡើយទេ ។

ខណៈពេលនៅក្នុងទីក្រុងហូជីមិញ គាត់មានទំនាក់ទំនងផ្ទាល់ ឬដោយប្រយោលជាមួយមនុស្សចំនួន ១៦ នាក់រួមទាំងបុគ្គលិកសណ្ឋាគារ អ្នករត់តាក់ស៊ី និងបុគ្គលិកភោជនីយដ្ឋាននៅសង្កាត់ District 11 ។ ពួកគេទាំងអស់ត្រូវបានធ្វើចត្តាឡីស័ក និងកំពុងត្រូវបានធ្វើតេស្ត ខណៈរហូតដល់មកពេលនេះមនុស្ស ១២ នាក់បានធ្វើតេស្តអវិជ្ជមាន ។

នៅលើជើងហោះហើរ VN213 អ្នកដំណើរចំនួន ២៧ នាក់បានអង្គុយជិតគាត់រួមទាំង ១៦ នាក់មកពីទីក្រុងហូជីមិញ ខណៈ ២ នាក់ទៀតមិនទាន់ត្រូវបានអាជ្ញាធរទាក់ទងបានទេ ។

ទន្ទឹមនោះអាជ្ញាធរហូជីមិញបានបិទសណ្ឋាគារ និងភោជនីយដ្ឋានមួយនៅសង្កាត់ District 11  ពាក់ព័ន្ធនឹងបុរសនោះ ។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃសៅរ៍នេះប្រទេសវៀតណាមបានចុះបញ្ជីអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ១,៧៣៩ ករណី និងមានអ្នកស្លាប់ចំនួន ៣៥ នាក់ ក្នុងនោះ ១៨០ ករណីបានផ្ទុះឡើងពីថ្ងៃព្រហស្បតិ៍ ខណៈខេត្ត Hai Duong បានកត់ត្រាករណីចំនួន ១៥៧ នៃករណីទាំងនោះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ VNExpress

ចុចអាន ៖ ក្រោយផ្ទុះឆ្លងកូវីដខ្លាំងសាជាថ្មី នាយករដ្ឋមន្រ្តីវៀតណាមបញ្ជាទិញវ៉ាក់សាំង

ចុចអាន ៖ ខេត្តផ្ទុះកូវីដខ្លាំងនៅវៀតណាមញាប់ដៃញាប់ជើងបង្កើតមន្ទីរពេទ្យ ៣ បន្ថែមទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម