ព័ត៌មានអន្ដរជាតិ
ភ្លៀងកក់ខែខ្លាំងបំផុតក្នុងរយៈពេល២០ឆ្នាំនៅវៀតណាម បង្កការជន់លិចធ្ងន់ធ្ងរ
ភ្លៀងកក់ខែមួយមេដ៏ខ្លាំងបំផុតមិនធ្លាប់ជួបប្រទះសោះក្នុងរយៈពេល២០ឆ្នាំមកនេះ បានវាយប្រហារភាគខាងត្បូងប្រទេសវៀតណាម ដោយបង្កការជន់លិចទីក្រុងហូជីមិញ យ៉ាងធ្ងន់ធ្ងរ។

តាមសេចក្តីរាយការណ៍របស់ VN Express, ភ្លៀងបានធ្លាក់យ៉ាងចាស់ដៃនៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៣ខែកុម្ភៈឆ្នាំ២០២៥ ដោយធ្លាក់ប្រហែល៥ម៉ោងដល់ម៉ោង៨ព្រឹក បណ្តាលឲ្យទីតាំងមួយចំនួនត្រូវជន់លិចយ៉ាងខ្លាំង បង្កការកកស្ទះចរាចរណ៍និងបិទផ្លូវក្រោមដី។

ក៏មានសេចក្តីរាយការណ៍អំពីការជន់លិចផ្ទះសម្បែងរបស់ប្រជាពលរដ្ឋផងដែរ ដោយកន្លែងខ្លះ ទឹកបានលិចចូលផ្ទះជម្រៅត្រឹមចង្កេះ ឯណោះ។
ទោះបីជាយ៉ាងណាក៏ដោយ មិនមែនតែហូជីមិញទេ សូម្បីខេត្តនៅជាប់នោះដូចជា Binh Duong, Ba Ria-Vung Tau និង Dong Nai ក៏រងគ្រោះធ្ងន់ដោយភ្លៀងកក់ខែនេះដែរ។

នេះគឺជាកំណត់ត្រាដ៏អាក្រក់មួយដែលទីក្រុងហូជីមិញ មិនធ្លាប់ជួបភ្លៀងកក់ខែធ្ងន់ធ្ងរបែបនេះឡើយ ចាប់តាំងពីឆ្នាំ២០០៦មក ដោយត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ ភ្លៀងបានធ្លាក់ហួសកម្រិតជាមធ្យមប្រចាំខែកុម្ភៈទាំងមូលទៅទៀត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ កម្ពុជានឹងមានភ្លៀងកក់ខែ គ្របដណ្តប់លើផ្ទៃដី១០-១៥% ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២០
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


