ព័ត៌មានអន្ដរជាតិ
ឆ្នាំនេះ វៀតណាម ក៏ប៉ះអាកាសធាតុក្ដៅហួតហែង
តំបន់ភាគខាងត្បូងនៃប្រទេសវៀតណាមកំពុងទ្រាំទ្រនឹងរលកកម្ដៅដ៏ក្ដៅឆួលបំផុតសម្រាប់ឆ្នាំនេះ ដោយសារតែលំនាំអាកាសធាតុប្លែកខុសពីធម្មតា ពោលសីតុណ្ហភាពឡើងដល់ ៣៨.៥ អង្សាសេ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន VN Express កាលពីថ្ងៃទី១២ ខែមីនាកន្លងទៅ ។

លោក Le Dinh Quyet ប្រធានមជ្ឈមណ្ឌលឧតុនិយមប្រចាំតំបន់ភាគខាងត្បូងបាននិយាយកាលពីថ្ងៃអង្គារថា រកលកកម្ដៅនេះអូសពេលតាំងតែពីខែមុនមកម្ល៉េះ ដោយសារតែឥទ្ធិពលនៃបាតុភូត El Nino ខណៈនៅខេត្ត Binh Phuoc បានកត់ត្រាសីតុណ្ហភាព ៣៨.៥ អង្សាសេ ដែលជាសីតុណ្ហភាពក្ដៅបំផុតមិនធ្លាប់មាន ចាប់តាំងពីដើមឆ្នាំមក ហើយរយៈពេលក្តៅស្ងួតហួងហែងនៅឆ្នាំនេះនឹងយូរជាងឆ្នាំមុនៗ ដូច្នេះរដូវវស្សាអាចនឹងមកដល់ប្រហែលពាក់កណ្តាលខែឧសភាឯណោះ ។
មជ្ឈមណ្ឌលបានបញ្ជាក់បន្ថែមថា ទោះយ៉ាងណា រលកកម្ដៅនឹងធ្លាក់ចុះអន់ថយវិញនៅចុងខែមីនា និងខែមេសា ខណៈនៅថ្ងៃពុធ ទី១៣ ខែមីនានេះ សីតុណ្ហភាពខ្ពស់បំផុតនៅក្នុងតំបន់នឹងមានប្រហែល ៣៦ ដល់ ៣៨ អង្សាសេ ខណៈទីក្រុងហូជីមិញអាចនឹងមានសីតុណ្ហភាពលើសពី ៣៨ អង្សាសេ ហើយតំបន់ភាគខាងត្បូងមួយចំនួននឹងកត់ត្រាសីតុណ្ហភាពលើសពី ៣៩ អង្សាសេ ។

ទន្ទឹមនោះ បាតុភូត El Nino ក៏បង្កភាពរាំងស្ងួតផងដែរ ដែលបណ្តាលឲ្យមានទឹកហូរចូលទៅកាន់ទន្លេមេគង្គតិចតួចប៉ុណ្ណោះ ខណៈអាកាសធាតុកាន់តែក្ដៅ ទឹកប្រៃនឹងហូរជ្រៀតចូលទន្លេកាន់តែច្រើនដែលបង្កផលប៉ះពាល់ដល់ការរស់នៅរបស់មនុស្សរាប់លាននាក់ ស្របពេលដែលទន្លេជាច្រើននៅទីក្រុងហូជីមិញ ជាពិសេសទន្លេសៃហ្គន កំពុងមានទឹកប្រៃហូរចូល ។
ចំណែកវិទ្យាស្ថានវិទ្យាសាស្ត្រឧតុនិយម និងបម្រែបម្រួលអាកាសធាតុ ចំណុះក្រោមក្រសួងធនធានធម្មជាតិ និងបរិស្ថាន ក៏បានឲ្យដឹងផងដែរថា ប្រទេសវៀតណាមអាចនឹងទទួលរងសីតុណ្ហភាពខ្ពស់បំបែកកំណត់ត្រាក្នុងរយៈពេល ៣ ទៅ ៤ ខែខាងមុខ ជាមួយនឹងភ្លៀងធ្លាក់តិចជាងឆ្នាំមុនៗ ជាពិសេសនៅតំបន់ប៉ែកខាងត្បូងប្រទេសតែម្ដង ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ សេវាជួលរថយន្តនៅ វៀតណាម ត្រូវប៉ាន់ខ្លាំង ក្រោយចប់ចូលឆ្នាំថ្មី
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៦ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


