Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុន Toyota ដំណើរការរោងចក្រផលិតរថយន្តឡើងវិញ ក្រោយផ្អាកដោយសារបញ្ហាបច្ចេកទេស

បានផុស

នៅ

ក្រុមហ៊ុន Toyota បានបន្តប្រតិបត្តិការខ្សែសង្វាក់ផលិតកម្មរថយន្តរបស់ខ្លួនឡើងវិញហើយនៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីផ្អាកដំណើរការមួយថ្ងៃ ដោយសារបញ្ហាបច្ចេកទេសជាប់គាំង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ភាពមិនប្រក្រតីនេះគឺអាចបណ្តាលមកពីការធ្វើបច្ចុប្បន្នភាពការងាររបស់ប្រព័ន្ធដែលគ្រប់គ្រងការបញ្ជាទិញគ្រឿងបន្លាស់ផ្សេងៗ ។

កាលពីអង្គារ ទី២៩ ខែសីហា រោងចក្រផលិតរថយន្ត​របស់ក្រុមហ៊ុន Toyota ចំនួន ១២ ក្នុងចំណោម ១៤ រោងចក្រនៅប្រទេសជប៉ុន ត្រូវបង្ខំផ្អាក​ប្រតិបត្តិការជាបន្ទាន់ ដោយសារតែ​ប្រព័ន្ធគ្រឿងចក្រមិនដំណើរការ ។

ក្រុមហ៊ុន Toyota មានបំណងដាក់ឲ្យដំណើរការខ្សែសង្វាក់ផលិតកម្មសរុបចំនួន ២៨ នៅរោងចក្រក្នុងស្រុកទាំង ១៤ របស់ខ្លួន រួមទាំងរោងចក្រ Miyata នៅក្នុងខេត្ត Fukuoka និងរោងចក្ររបស់ក្រុមហ៊ុន Toyota Daihatsu ក្នុងទីក្រុង Kyoto ផងដែរ ។

ពាក់ព័ន្ធនឹងការផ្អាកប្រតិបត្តិការនេះដែរ ធ្វើឲ្យភាគហ៊ុនរបស់ក្រុមហ៊ុន Toyota បានធ្លាក់ចុះ ០.៦៤ ភាគរយនៅក្នុងការជួញដូរពេលព្រឹក ខណៈក្រុមហ៊ុនដាក់គោលដៅផលិតរថយន្តឲ្យបានចំនួន ១០.៦ លានគ្រឿងសម្រាប់ឆ្នាំ ២០២៣ នេះ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ Japan times

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម