Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុន ជួបគ្រោះរញ្ជួយដីកម្រិត ៦.៦ រ៉ិចទ័រ និងកំពុងចេញការព្រមានពី​រលកយក្សស៊ូណាមិ

បានផុស

នៅ

គ្រោះរញ្ជួយដីកម្រិត ៦.៦ រ៉ិចទ័របានវាយប្រហារកោះ Izu ក្បែរមហាសមុទ្រប៉ាស៊ីហ្វិករបស់ប្រទេសជប៉ុននៅថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលានេះ ហើយក៏បានជំរុញឲ្យអាជ្ញាធរក្នុងតំបន់ជិតកោះរបស់ខេត្ត Shizuoka ចេញការព្រមានអំពីរលកយក្សស៊ូណាមិផងដែរ ។

មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះរញ្ជួយដីអ៊ឺរ៉ុប និងមេឌីទែរ៉ាណេបានបង្ហាញថា ការរញ្ជួយដីបានវាយប្រហារនៅម៉ោងប្រហែល ១១ ព្រឹក នៅជិតកោះ Izu ក្នុងជម្រៅ ១០ គីឡូម៉ែត្រ ខណៈរយៈពេល ៤៧ នាទី ក្រោយការរញ្ជួយដីលើកទី ១ ក៏មានការរញ្ជួយដីមួយទៀតនៅកម្រិត ៥.៤ រ៉ិចទ័រ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ក្រុមអ្នកឧតុនិយមបាននិយាយថា រលកយក្សស៊ូណាមិ ត្រូវបានគេរំពឹងនឹងមានកម្ពស់រហូតដល់ ១ ម៉ែត្រ ខណៈរយៈកម្ពស់បែបនេះក៏អាចបង្កឲ្យមានផលប៉ះពាល់ទៅដល់អាយុជីវិតរបស់ពលរដ្ឋនៅក្នុងតំបន់នោះផងដែរ ។

ស្របពេលជាមួយគ្នានេះ ប្រជាពលរដ្ឋ​ក៏ត្រូវ​បាន​ជំរុញ​ឲ្យនៅ​ឆ្ងាយ​ពី​ច្រាំង​សមុទ្រ និង​ស្វែង​រកទីទួលសុវត្ថិភាពផងដែរ ​ដោយសារតែរលកទីមួយនៃរលកយក្សស៊ូណាមិ ត្រូវបានគេរំពឹងថា នឹងខិតមកជិតឆ្នេរសមុទ្រនៃកោះ Izu នៅពេលថ្ងៃត្រង់ថ្ងៃព្រហស្បតិ៍នេះ ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ មិនទាន់មានសេចក្ដីរាយកាណ៍ណាមួយបង្ហាញពីផលប៉ះពាល់ ក៏ដូចជាមនុស្សស្លាប់ ឬរងរបួសបណ្ដាលមកពីគ្រោះរញ្ជួយដីនេះនៅឡើយទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik / NHK

ចុចអាន ៖ តើមូលហេតុអ្វីខ្លះទើបប្រធានរដ្ឋសភា អាមេរិក ជ្រុះចេញពីតំណែង ហើយប៉ះ​ពាល់យ៉ាងណាដល់ អ៊ុយក្រែន?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម