ព័ត៌មានអន្ដរជាតិ
លោក Netanyahu និងបក្សប្រឆាំងអ៊ីស្រាអែល ងាកមករួមដៃគ្នាកម្ចាត់សត្រូវ ក្នុងគ្រាប្រទេសមានសង្គ្រាម
កាលពីថ្ងៃពុធទី១១ខែតុលា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu និងថ្នាក់ដឹកនាំគណបក្សប្រឆាំងលោក Benny Gantz បានព្រមព្រៀង ទុកជម្លោះនយោបាយនៅមួយឡែកសិន ដោយងាកមករួមដៃគ្នាដើម្បីកម្ចាត់សត្រូវវិញ។
គណបក្សទាំងពីរបានយល់ព្រមបង្កើតរដ្ឋាភិបាលរួបរួមបន្ទាន់មួយ ស្របពេលប្រទេសកំពុងប្រឈមការវាយប្រហារ ពីសំណាក់ក្រុមហាម៉ាស់ ប៉ាឡេស្ទីន។

លោក Gantz បានប្រាប់ពលរដ្ឋអ៊ីស្រាអែលថា រដ្ឋាភិបាលដែលទើបបង្កើតថ្មីនេះគឺ “រួបរួម” និងត្រៀមខ្លួនរួចជាស្រេចដើម្បីកម្ចាត់ក្រុមហាម៉ាស់ឲ្យអស់ពីផែនដី។
ក្រៅពីលោក Netanyahu និង Gantz, គណៈរដ្ឋមន្ត្រីបណ្តោះអាសន្នថ្មីនេះ ក៏នឹងរួមបញ្ចូលរដ្ឋមន្ត្រីការពារជាតិ Yoav Gallant ផងដែរ។
សេចក្តីថ្លែងការណ៍មួយនិយាយថា “ក្នុងអំឡុងពេលសង្រ្គាម គ្មានសេចក្តីព្រាងច្បាប់ ឬសេចក្តីសម្រេចរបស់រដ្ឋាភិបាលណាមួយនឹងត្រូវបានផ្សព្វផ្សាយចេញទេ។ ការតែងតាំងមន្ត្រីជាន់ខ្ពស់ទាំងអស់ នឹងត្រូវបានពង្រីកដោយស្វ័យប្រវត្តិក្នុងអំឡុងពេលសង្រ្គាម”។
រដ្ឋាភិបាលគ្រាអាសន្ននេះ នឹងផ្តល់ការឯកភាពជាតិទូលំទូលាយចំពោះសកម្មភាពយោធា។ រដ្ឋាភិបាលនេះ ក៏ប្រមែប្រមូលមេទ័ពទាំងអស់មករួមគ្នា ដើម្បីរៀបចំយុទ្ធសាស្រ្តកម្ចាត់សត្រូវផងដែរ។
ការប្រកាសនេះធ្វើឡើង ចំពេលអ៊ីស្រាអែល បង្កើនការវាយប្រហារលើតំបន់ហ្គាហ្សា បន្ទាប់ពីការវាយលុកដែលមិនធ្លាប់មានពីមុនមកលើទឹកដីអ៊ីស្រាអែលភាគខាងត្បូងដោយក្រុមប្រដាប់អាវុធប៉ាឡេស្ទីន ហាម៉ាស់ បានសម្លាប់ជនជាតិអ៊ីស្រាអែលយ៉ាងតិច១២០០នាក់ ភាគច្រើនជាជនស៊ីវិល៕
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ ក្រុមហាម៉ាស់ ដោះលែងចំណាប់ខ្មាំង ជាម្តាយកូនចំនួន ៣នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


