អំពើភេរវកម្មផ្ទុះឡើងកណ្តាលទីក្រុង Vienna – Kampuchea Thmey Daily
Connect with us

ព័ត៌មានអន្ដរជាតិ

អំពើភេរវកម្មផ្ទុះឡើងកណ្តាលទីក្រុង Vienna

Published

on

ប៉ូលិសនិយាយថា មនុស្សម្នាក់ត្រូវបានសម្លាប់និងជាច្រើននាក់ទៀតរងរបួសដោយខ្លះរបួសធ្ងន់បន្ទាប់ពីការបាញ់ប្រហារនៅកណ្តាលទីក្រុង Vienna។

អធិការបតីអូទ្រីសលោក Sebastian Kurz បានហៅហេតុការណ៍នេះថាជា ការវាយប្រហារភេរវកម្មគួរឲ្យស្អប់ខ្ពើមហើយបាននិយាយថា ខ្មាន់កាំភ្លើងម្នាក់ក៏ត្រូវបានសម្លាប់ផងដែរ។

ប៉ូលិសនិយាយថា អ្នកវាយប្រហារជាច្រើននាក់ប្រដាប់ដោយកាំភ្លើង Rifle បានបើកការវាយប្រហារនៅទីតាំងចំនួន៦ផ្សេងគ្នា។

តំបន់ដ៏ធំមួយត្រូវបានឡោមព័ទ្ធខណៈប៉ូលិសកំពុងតាមប្រមាញ់ខ្មាន់កាំភ្លើងផ្សេងទៀតនៅក្នុងទីក្រុង។

ការបាញ់ប្រហារបានកើតឡើងនៅជិតវិហារ Seitenstettengasse ប៉ុន្តែគេមិនទាន់ដឹងច្បាស់នៅឡើយទេថាតើទីតាំងនេះជាគោលដៅមែនឬក៏អត់ទេ។

អភិបាលក្រុងលោក Michael Ludwig បាននិយាយថា មនុស្សចំនួន១៥នាក់បានរងរបួសដោយក្នុងនោះមាន៧នាក់របួសធ្ងន់។ ក្នុងចំណោមអ្នករងរបួសក៏មានមន្ត្រីប៉ូលិសផងដែរ។

វីដេអូដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គមបានបង្ហាញ មនុស្សម្នារត់តាមដងផ្លូវនៅពេលស្នូរកាំភ្លើងផ្ទុះឡើង។

នៅពេលប្រតិបត្តិការប្រឆាំងភេរវកម្មដ៏ធំមួយបានចាប់ផ្តើម ប៉ូលិសបានជំរុញឲ្យប្រជាជនចៀសវាងតំបន់នោះនិងកុំប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈ។

គួរបញ្ជាក់ថា ការវាយប្រហារនេះបានកើតឡើងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះមុនពេលប្រទេសអូទ្រីសបានដាក់ការរឹតបន្តឹងថ្មីដើម្បីទប់ស្កាត់ការកើនឡើងនៃវីរុសកូរ៉ូណា៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ4 hours ago

ពលករ​ម្នាក់ លួច​រត់​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក​សមត្ថកិច្ច​កំពុង​ស្វែងរក

ព័ត៌មានជាតិ4 hours ago

រដ្ឋាភិបាល​ស្វី​ស ​ជួយ​លើកកម្ពស់​ជីវភាព​រស់​នៅ​ពលរដ្ឋ​តាម​ព្រំដែន​ឲ្យ​កាន់តែ​ប្រសើរឡើង

ជីវិតកម្សាន្ដ5 hours ago

គាំទ្រ !​ តារា​ប្រុស សិរី វង្ស បំផុស​យុវជន​ចូលរួម​ម្នាក់​១០០០​រៀល​ដើម្បី​ល្ខោនខោល​ខ្មែរ

ព័ត៌មានជាតិ6 hours ago

ឆ្នាំ​២០២០​ខេត្ត​ព្រះសីហនុ​បង្ក្រាប​ការ​ជួញដូរ​មនុស្ស​បាន​២៤​លើក​ឃាត់ខ្លួន​៣០​មុខសញ្ញា​ភាគច្រើន​ជា​ជន​ជាតិចិន

ព័ត៌មានជាតិ7 hours ago

លោកស្រី​ឱ វណ្ណឌី​ន ​៖ ​សម្តេច​តេ​ជោ​គឺជា​ថ្នាក់ដឹកនាំ​ដ៏​គំរូ​នៅ​លើ​សកលលោក​ដែល​បាន​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​ទទួលបាន​ជោគជ័យ

ព័ត៌មានពេញនិយម