ព័ត៌មានអន្ដរជាតិ
អាមេរិក ព្រមានអំពីការវាយប្រហារថ្មីៗ ដែលយកលំនាំតាមអំពើភេរវកម្មនៅថ្ងៃឆ្លងឆ្នាំ
FBI និងក្រសួងសន្តិសុខមាតុភូមិ (DHS) បានចេញការព្រមានឲ្យគ្រប់ភ្នាក់ងារអនុវត្តច្បាប់ នៅទូទាំងសហរដ្ឋអាមេរិក ត្រូវប្រុងប្រយ័ត្នខ្ពស់អំពីការវាយប្រហារថ្មីៗ ដែលយកលំនាំតាមអំពើភេរវកម្មពាក់ព័ន្ធជាមួយក្រុមរដ្ឋឥស្លាម នៅថ្ងៃឆ្លងឆ្នាំសកល។
កាលពីថ្ងៃទី១ខែមករាឆ្នាំ២០២៥ ភេរវករមានឈ្មោះ Shamsud-Din Jabbar ជាពលរដ្ឋអាមេរិកនិងជាអតីតយុទ្ធជន មកពីរដ្ឋ Texas បានបើករថយន្តបុករះសម្លាប់មនុស្សចំនួន១៥នាក់ ក្នុងទីក្រុង New Orleans នៃរដ្ឋ Louisiana។
ដូច្នេះហើយ មកដល់ថ្ងៃចន្ទទី១៣ខែមករាឆ្នាំ២០២៥ ទាំង FBI និង DHS បានចេញសេចក្តីប្រកាសរួមដល់ភ្នាក់ងារអនុវត្តច្បាប់ប្រហែល ១៨ ០០០ភ្នាក់ងារនៅទូទាំងប្រទេស ត្រូវប្រុងប្រៀបខ្លួនជានិច្ច ដើម្បីធានាសុវត្ថិភាពដល់សាធារណជននិងឆ្លើយតបឲ្យបានទាន់ពេលចំពោះអំពើហិង្សាដែលយកលំនាំតាមការវាយប្រហារនៅ New Orleans។
ក្នុងសេចក្តីប្រកាសនោះបានព្រមានថា FBI និង DHS ពិតជាព្រួយបារម្ភអំពីការវាយប្រហារចម្លងតាមគ្នា ឬការវាយប្រហារសងសឹក ដោយជនជ្រុលនិយមយករថយន្តធ្វើជាឧបករណ៍វាយប្រហារ។ ពួកគេត្រូវអង្គការភេរវករបរទេស បញ្ចុះបញ្ចូលឲ្យប្រព្រឹត្តអំពើភេរវកម្មតាមរយៈយានជំនិះ ហើយអ្នកវាយប្រហារនឹងប្រើអាវុធផ្សេងទៀតដូចជាកាំភ្លើងនិងកាំបិត ដើម្បីធ្វើសកម្មភាពបន្ត។
លើសពីនេះ FBI និង DHS បានព្រមានដល់ប្រជាជនអាមេរិក ឲ្យប្រុងប្រយ័ត្នឬចៀសវាងកន្លែងមានមនុស្សច្រើនឬការប្រមូលផ្តុំនានា ហើយបើអាច ត្រូវរាយការណ៍ទៅសមត្ថកិច្ចបើមានអ្វីគួរឲ្យសង្ស័យ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ចូលឆ្នាំថ្មី អាមេរិក ផ្ទុះការវាយប្រហារភេរវកម្មផ្ទួនៗ ស្លាប់មនុស្សច្រើននាក់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


