ព័ត៌មានអន្ដរជាតិ
បញ្ជីឈ្មោះចំណាប់ខ្មាំងក្រុមទី ៥ ដែលត្រៀមដោះលែង ធ្លាក់ទៅដល់ដៃ អ៊ីស្រាអែល ហើយ
ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយនៅថ្ងៃអង្គារនេះថា ក្រុមការងាររបស់លោកនាយករដ្ឋមន្ត្រីទទួលបានបញ្ជីឈ្មោះចំណាប់ខ្មាំងក្រុមទី ៥ ដែលរំពឹងនឹងត្រូវដោះលែងក្រោមកិច្ចព្រមព្រៀងដោះដូរឈ្លើយសឹករវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស ។

ការិយាល័យបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “អ៊ីស្រាអែលបានទទួលបញ្ជីឈ្មោះចំណាប់ខ្មាំងចំនួន ១០ នាក់ដែលរំពឹងនឹងត្រូវដោះលែងនៅល្ងាចថ្ងៃអង្គារនេះ ហើយបញ្ជីនេះកំពុងស្ថិតក្រោមការត្រួតពិនិត្យ ប៉ុន្តែសារជូនដំណឹងគឺបានប្រាប់ទៅដល់ក្រុមគ្រួសារនៃចំណាប់ខ្មាំងរួចរាល់អស់ហើយ” ។
ទន្ទឹមនោះ បញ្ជីឈ្មោះចំណាប់ខ្មាំងដែលអ៊ីស្រាអែលទទួលបាននៅពេលនេះគឺកើតមានឡើង បន្ទាប់ពីមេដឹកនាំបានឈានដល់កិច្ចព្រមព្រៀងថ្មីបន្ថែមក្នុងការបន្តការផ្អាកបាញ់មនុស្សធម៌នៅតំបន់ហ្គាហ្សាស្ទ្រីបរយៈពេល ២ ថ្ងៃទៀត ក្រោយកិច្ចព្រមព្រៀងគ្នាលើកដំបូងរយៈពេល ៤ ថ្ងៃដែលបានចាប់ផ្តើមកាលពីថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា អស់សុពលភាពកាលពីថ្ងៃចន្ទ ។

នៅក្នុងកិច្ចព្រមព្រៀងនោះទៀតសោត ក្រុមហាម៉ាសបានទាមទារឲ្យមានការដោះលែងអ្នកទោសប៉ាឡេស្ទីន ៣ នាក់ជាថ្នូរនឹងចំណាប៉ខ្មាំងអ៊ីស្រាអែលម្នាក់ ហើយក្រុមប្រដាប់អាវុធមួយនេះក៏បានអំពាវនាវឲ្យមានការអនុញ្ញាត ឬជួយសម្រួលទៅដល់រថយន្តដឹកជំនួយមនុស្សធម៌ចំនួន ២០០ គ្រឿង ចូលទៅក្នុងតំបន់ហ្គាហ្សាជារៀងរាល់ថ្ងៃផងដែរ ។
គួរបញ្ជាក់ថា ក្នុងអំឡុងពេលកិច្ចព្រមព្រៀងបទឈប់បាញ់រយៈពេល ៤ ថ្ងៃកន្លងមកនេះ ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស់បានដោះលែងជនជាតិអ៊ីស្រាអែល ៥១ នាក់ និងជនបរទេស ១៨ នាក់ ខណៈដែលខាងអ៊ីស្រាអែលវិញបានដោះលែងជនជាតិប៉ាឡេស្ទីនចំនួន ១១៧ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ កាតា ជួយសម្រួលឲ្យមានការផ្អាកបាញ់នៅតំបន់ហ្គាហ្សាបាន ២ ថ្ងៃទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


