ព័ត៌មានអន្ដរជាតិ
កាតា ជួយសម្រួលឲ្យមានការផ្អាកបាញ់នៅតំបន់ហ្គាហ្សាបាន ២ ថ្ងៃទៀត
រដ្ឋាភិបាលរបស់ប្រទេសកាតាប្រកាសថា បានឈានដល់កិច្ចព្រមព្រៀងថ្មីបន្ថែមក្នុងការបន្តការផ្អាកបាញ់មនុស្សធម៌នៅតំបន់ហ្គាហ្សាស្ទ្រីបរយៈពេល ២ ថ្ងៃទៀត ស្របពេលដែលក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសក៏បានដោះលែងក្រុមចំណាប់ខ្មាំងអ៊ីស្រាអែល ១១ នាក់ផ្សេងទៀត និងប្រគល់ទៅឲ្យកាកបាទក្រហម ។

អ្នកនាំពាក្យក្រសួងការបរទេសកាតាបានបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃចន្ទថា ក្រោយការដោះលែងចំណាប់ខ្មាំងនេះហើយ នាំឲ្យចំនួនឈ្លើយសឹកដែលក្រុមហាម៉ាសដោះលែងឡើងដល់ ៦៩ នាក់ រួមទាំងជនបរទេសផងដែរ ខណៈខាងអ៊ីស្រាអែលបានដោះលែងអ្នកទោសប៉ាឡេស្ទីនដែលកំពុងជាប់ពន្ធនាគារ ១១៧ នាក់ ។
ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសកាលពីយប់ថ្ងៃចន្ទបានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថា ខ្លួនបានឯកភាព ក៏ដូចជាព្រមព្រៀងជាមួយប្រទេសកាតា និងអេហ្ស៊ីបក្នុងការបន្តការផ្អាកបាញ់មនុស្សធម៌រយៈពេល ២ ថ្ងៃទៀត ប៉ុន្តែធ្វើយ៉ាងណា អ៊ីស្រាអែលក៏ត្រូវតែស្ថិតនៅក្រោមលក្ខខណ្ឌដូចគ្នាទៅនឹងកិច្ចព្រមព្រៀងកាលពី ៤ ថ្ងៃមុនផងដែរ ។
នៅក្នុងកិច្ចព្រមព្រៀងនោះទៀតសោត ក្រុមហាម៉ាសបានទាមទារឲ្យមានការដោះលែងអ្នកទោសប៉ាឡេស្ទីន ៣ នាក់ជាថ្នូរនឹងចំណាប៉ខ្មាំងអ៊ីស្រាអែលម្នាក់ ហើយក្រុមប្រដាប់អាវុធមួយនេះក៏បានអំពាវនាវឲ្យមានការអនុញ្ញាត ឬជួយសម្រួលទៅដល់រថយន្តដឹកជំនួយមនុស្សធម៌ចំនួន ២០០ គ្រឿង ចូលទៅក្នុងតំបន់ហ្គាហ្សាជារៀងរាល់ថ្ងៃផងដែរ ។

ទន្ទឹមនោះ ការពង្រីកកិច្ចព្រមព្រៀងបន្តការផ្អាកបាញ់មនុស្សធម៌រយៈពេល ២ ថ្ងៃបន្ថែមទៀតនេះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសកើតមានឡើង បន្ទាប់ពីកិច្ចព្រមព្រៀងគ្នាលើកដំបូងរយៈពេល ៤ ថ្ងៃដែលបានចាប់ផ្តើមកាលពីថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកាបានអស់សុពលភាពកាលពីថ្ងៃចន្ទ ខណៈក្នុងកិច្ចព្រមព្រៀងនោះ ក្រុមហាម៉ាសបានសន្យានឹងដោះលែងចំណាប់ខ្មាំងជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីនពីសំណាក់អ៊ីស្រាអែល ។
គួរបញ្ជាក់ថា ក្នុងអំឡុងពេលកិច្ចព្រមព្រៀងបទឈប់បាញ់រយៈពេល ៣ ថ្ងៃដំបូង ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស់បានដោះលែងជនជាតិអ៊ីស្រាអែល ៤០ នាក់ និងជនបរទេស ១៨ នាក់ ខណៈដែលខាងអ៊ីស្រាអែលវិញបានដោះលែងជនជាតិប៉ាឡេស្ទីនចំនួន ១១៧ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ អ៊ីស្រាអែលនិងក្រុមហាម៉ាស ដោះដូរចំណាប់ខ្មាំង-អ្នកទោស ជាលើកទី៣
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


