Connect with us

ព័ត៌មានអន្ដរជាតិ

ឆ្នាំ ២០២៤ ជប៉ុន​គ្រោង​ចាយ​ថវិកា​ ៥៤ ពាន់​លាន​ដុល្លារ​ សម្រាប់​វិស័យ​ការពារជាតិ​​

បានផុស

នៅ

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ AA បានឲ្យដឹងថា ប្រទេសជប៉ុនកំពុងត្រៀមលក្ខណៈដើម្បីពង្រឹងការការពារជាតិរបស់ខ្លួនដោយបែងចែកថវិកាចំនួន ៧.៧ ពាន់ពាន់លានយ៉េន (៥៤ ពាន់លានដុល្លារ) ដល់ថវិកាការពារជាតិសម្រាប់ឆ្នាំសារពើពន្ធ ២០២៤ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសនេះក៏មានគោលបំណងពង្រឹងការការពារជាតិរបស់ខ្លួន ចំពេលមានការព្រួយបារម្ភអំពីសន្តិសុខនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងការគំរាមកំហែងក្នុងតំបន់។ ក្នុងពេល​ជប៉ុនកំពុងពិចារណាថវិកា ដែលនឹងចូលជាធរមានចាប់ពីខែមេសា ឆ្នាំ ២០២៤ ដល់ខែមីនា ឆ្នាំ ២០២៥ នេះបើយោងតាមសារព័ត៌មាន Kyodo ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូបានយ៉ាងដូច្នោះ។

ទោះយ៉ាងណា ខុទ្ទកាល័យនាយករដ្ឋមន្ត្រីលោក Fumio Kishida ត្រូវបានគេរំពឹងថា នឹងអនុម័តការបែងចែកនៅចុងសប្តាហ៍នេះ។ ប្រសិនបើថវិកាត្រូវបានអនុម័តជាផ្លូវការ នោះនឹងត្រូវបានកត់ត្រាថា ជាការបែងចែកថវិកាការពារជាតិដែលមានបរិមាណខ្ពស់បំផុតរហូតមកដល់បច្ចុប្បន្ន។

លើសពីនេះទៀតដែរ ថវិកាបំបែកកំណត់ត្រានេះនឹងជួយសម្រួលដល់ការចំណាយសម្រាប់ការផលិតមីស៊ីលរយៈចម្ងាយឆ្ងាយរបស់ប្រទេស ដែលមានសមត្ថភាពវាយប្រហារមូលដ្ឋានសត្រូវ។ ស្របពេលដែល ការផ្តោតសំខាន់នៃថវិកានេះ រួមមានការផលិតកាំជ្រួចពីដីទៅសមុទ្រ ការរចនាយន្តហោះចម្បាំងថ្មី និងការស្រាវជ្រាវឧបករណ៍ការពារប្រកបដោយភាពច្នៃប្រឌិត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖នាវាចម្បាំងកងទ័ពជើងទឹក អាមេរិក បាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ១៤គ្រឿង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម