Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហាម៉ាស ឲ្យតុលាការ ICC ចាត់វិធានការលើ អ៊ីស្រាអែល ចំពោះអំពើ​ប្រល័យពូជសាសន៍នៅតំបន់ហ្គាហ្សា

បានផុស

នៅ

ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសកាលពីថ្ងៃចន្ទបានអំពាវនាវទៅដល់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ឲ្យចាត់វិធានការជាបន្ទាន់ ជាពិសេសធ្វើយ៉ាងណាឲ្យអ៊ីស្រាអែលទទួលខុសត្រូវលើឧក្រិដ្ឋកម្មសង្គ្រាមដែលពួកគេកំពុងប្រព្រឹត្តយ៉ាងឃោរឃៅនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហាម៉ាសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC និងរដ្ឋអាជ្ញាលោក Karim Khan បានបរាជ័យក្នុងការចាត់វិធានការខ្លាំងៗ និងភ្លាមៗទាក់ទងនឹងឧក្រិដ្ឋកម្មសង្រ្គាម ក៏ដូចជាការប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅក្នុងទឹកដីប៉ាឡេស្ទីន ជាពិសេសនៅតំបន់ហ្គាហ្សាស្ទ្រីបតែម្ដង ហើយយើងសូមសួរថា ឯណាទៅតួនាទីរបស់តុលាការក្នុងការការពារមនុស្សជាតិប្រឆាំងនឹងការរំលោភបំពានពីសំណាក់ឧក្រិដ្ឋជនសង្គ្រាមនោះ” ។

ស្របពេលជាមួយគ្នានេះ ក្រុមប្រដាប់អាវុធរបស់ប៉ាឡេស្ទីនមួយនេះក៏បានអំពាវនាវឲ្យតុលាការយកឈ្នះលើសម្ពាធនយោបាយបរទេស ជាពិសេសសូមឲ្យមន្ត្រីអ៊ីស្រាអែលទទួលខុសត្រូវចំពោះការសម្លាប់រង្គាល និងអំពើដ៏ឃោរឃៅរបស់ពួកគេនៅតំបន់ហ្គាហ្សាស្ទ្រីប ។

ចាប់តាំងពីព្រឹត្តិការណ៍ ៧ តុលាមក ក្រុមហាម៉ាស បានសម្លាប់ជនស៊ីវិលរស់នៅលើទឹកដីនៃប្រទេសអ៊ីស្រាអែលប្រមាណ ១,២០០ នាក់ ហើយសង្គ្រាមក៏កាន់តែពុះកញ្ជ្រោលខ្លាំងឡើងៗផងដែរ ពោលចាប់តាំងពីថ្ងៃទី១ ខែធ្នូ ក្រោយការផ្អាកបាញ់មនុស្សធម៌អស់សុពលភាព ខណៈចំណាប់ខ្មាំងប្រមាណ ១៣០ នាក់នៅតែស្ថិតក្នុងកណ្ដាប់ដៃក្រុមហាម៉ាស ។

រហូតមកដល់ពេលនេះ សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសបានបន្តអូសបន្លាយពេលជិត ៣ ខែហើយ ដោយក្នុងនោះទាហានអ៊ីស្រាអែលជាង ១១០ នាក់បានបាត់បង់ជីវិត ខណៈនៅតំបន់ហ្គាហ្សាវិញមានជនស៊ីវិលជាង ២ ម៉ឺននាក់ត្រូវបានសម្លាប់ និង ៥៤,០០០ នាក់ផ្សេងទៀតរងរបួស ក្រោយការវាយប្រហារមិនប្រណីដៃពីសំណាក់កងកម្លាំងរបស់លោក Netanyahu ៕

Palestinians look for survivors in the rubble of a destroyed building following an Israeli airstrike in Bureij refugee camp, Gaza Strip, Thursday, Nov. 2, 2023. (AP Photo/Hassan Eslaiah)

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ លោក Netanyahu ដាក់ចិត្តដាក់កាយប្រយុទ្ធជាមួយ ក្រុមហាម៉ាស ដល់ ទីអវសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម